នេះគឺជាវីដេអូ Clip ដែលនិយាយទាក់ទងទៅនឹងបងស្រីម្នាក់ ដែលបានចូលរូមក្នុងកម្មវិធី ទូរទស្សន៍ CNN ឈ្មោះ Noun Phymean ដែលគាត់គឺជាវីរនារីខែ្មរម្នាក់ក្នុងការបងើ្កត នូវអង្គការមួយដ៏លំបាកសម្រាប់ កុមារកំព្រានៅជិតសឹ្ទងមានជ័យដែលជាអ្នករើសសំរាម ដើម្បីផ្ដល់នូវប្រព័ន្ធអប់រំការសិក្សា។ សព្វថៃ្ងនេះបងស្រីកំពុងធើ្វការ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងការប្រមូលថវិការ សម្រាប់ទិញដីនិងសាងសង់ អគារសម្រាប់កេ្មងទាំងនោះ ព្រោះកំណើននៃកុមារ កំព្រាចាប់ផ្ដើមកើនឡើងប្រហែល ជា៩០០នាក់។ ប្រសិនបើយើងក្រលេកទៅមើល កនែ្លងចាក់សំរាមនៅស្ទឹងមានជ័យ អ្នកនឹងបានឃើញនូវស្ថានភាព ដ៏ខ្លោចចិត្ត និងឈឺផ្សារព្រោះ កើតមកជាមនុស្សដូចគ្នា តែបែរជាមិនបានទទួលការអប់រំ ។ ក្នុងនាមយើងជាកូនខែ្មរ មិនថាជាអ្នកមានក្ដីឬក្រក្ដី យើងគួរតែចែករំលែកនូវអ្វីដែល យើងមានមិនថាតិច ឬច្រើនទៅកាន់អ្នកទាំងនោះ។ យើងសង្ឃឹមថាបន្ទាប់ពីអ្នកបានមើលវីដេអូនេះ អ្នកនឹងមានចិត្ដសណ្ដោសប្រណីទៅកាន់ អ្នកទាំងនោះដូចជា បងស្រីនេះដែរ៕ 

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]