កូរ៉េខាងត្បូង៖ កញ្ញា Taylor Tak ត្រូវបានគេស្គាល់ថាជាអ្នកដើរម៉ូដមាឌធំដ៏ល្បីនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយរូបនាងបានធ្វើជាតារាបង្ហាញម៉ូដឲ្យទស្សនាវដ្តីធំៗជាច្រើន រួមមានទស្សនាវដ្តី Cosmopolitan Korea និង Queen Size Magazine ជាដើម។

កញ្ញា Taylor Tak

បន្ថែមពីនេះទៀត កញ្ញាក៏ធ្លាប់ធ្វើជាតារាម៉ូដែលឲ្យសំលៀកបំពាក់ម៉ាកល្បីជាច្រើនផងដែរ មានដូចជាម៉ាក់ Curvy Sense, Hotping, Romwe, Fashion Nova និង SheIn ជាដើម។

កញ្ញាម៉ាប់ៗគួរឲ្យស្រលាញ់រូបនេះ ត្រូវបានបំផុសទឹកចិត្តដោយអ្នកថតរូបម្នាក់នៅទីក្រុងឡុងដ៍។ នាងបាននិយាយថា “លោកចង់មានន័យថាម៉េច? ខ្ញុំធាត់ពេក ទាបពេក ហើយខ្ញុំមិនអាចធ្វើបានទេ។”

មួយឆ្នាំក្រោយមក កញ្ញាក្លាយជាតារាម៉ូដែល និងជាសកម្មជនលើកទឹកចិត្តជំរុញឲ្យមនុស្សស្រីដែលមានរាងធាត់កុំបាក់ទឹកចិត្តនៅក្នុងប្រទេសកូរ៉េខាងត្បូង។ 

កញ្ញា Taylor Tak

កញ្ញាបាននិយាយប្រាប់សារព័ត៌មានថា៖

«ខ្ញុំចង់ឲ្យមនុស្សស្រីដែលមានមាឌធំទាំងអស់គ្នាហ៊ានក្រោកឈរ ហ៊ាននិយាយ និងទទួលយកខ្លួនឯង។ មនុស្សធាត់ត្រូវបានសង្គមចាត់ទុកថាជាមនុស្សដែលខ្ជិលច្រអូស និងសង្គមមិនទទួលស្គាល់។ ខ្ញុំធ្លាប់ចាំពេលមួយដែលខ្ញុំចង់បញ្ជាក់ថា ខ្ញុំពិតជាអាចក្រោកពីព្រឹកព្រលឹមបាន ដូច្នេះខ្ញុំក៏បានជ្រើសរើសការងារនៅក្នុងភោជនីយដ្ឋានមួយកន្លែងដែលតម្រូវឲ្យក្រោកពីព្រឹកព្រលឹម ហើយទីបំផុតខ្ញុំពិតជាអាចធ្វើបានពិតមែន។»

កញ្ញា Taylor Tak

កញ្ញាបានបន្តថ្លែងទៀតថា៖

«នៅប្រទេសកូរ៉េខាងត្បូង មនុស្សចូលចិត្តឲ្យតម្លៃទៅលើរូបរាង ជាពិសេសទម្ងន់តែម្តង។ មិនថាក្មេងស្រី ឬក្មេងប្រុស សូម្បីមនុស្សវ័យជំទង់ទាំងបុរសទាំងស្រ្តី មនុស្សចាស់ យាយៗតាៗទាំងអស់ សុទ្ធតែត្រូវប្រយ័ត្នប្រយែងជាមួយនឹងទំហំចង្កេះរបស់ពួកគេទាំងអស់។ ជាចុងក្រោយខ្ញុំចង់លើកទឹកចិត្តមនុស្សស្រីទាំងអស់ថា ពួកគេមិនឯកោនោះទេ។ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា អ្នកមិនចាំបាច់លាក់បាំងអ្វីទៀតទេ ហើយអ្នកមិនចាំបាច់មានអារម្មណ៍ថាខ្លួនឯងអន់នោះទេ៕»

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សូមទស្សនាវីដេអូខាងក្រោម៖ 

កញ្ញា Taylor Tak
កញ្ញា Taylor Tak
កញ្ញា Taylor Tak
កញ្ញា Taylor Tak
កញ្ញា Taylor Tak

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]