អុីតាលី៖ គ្រូបង្វឹកលោក Massimiliano Allegri និងកីឡាករ​ជា​ច្រើន​ទៀតរបស់​ក្លិបសេះបង្កង់ Juventus សុទ្ធតែហួសចិត្ត និងបើកភ្នែកធំៗនៅពេលដែលពួកគេបានឃើញខ្សែប្រយុទ្ធ Cristiano Ronaldo ប្រើបច្ចេកទេសនៅក្នុងការស៊ុតបាល់បញ្ចូលទីពេលកំពុងហ្វឹកហាត់​នៅក្នុងទីលាន Allianz Stadium ដើម្បី​ត្រៀម​សម្រាប់ជំនួបនៃពានរង្វាន់ Champions League វគ្គសន្សំពិន្ទុប្រចាំពូល H ទល់​នឹង​ក្រុម Valencia នា​រាត្រី​នេះ។

Cristiano Ronaldo
Cristiano Ronaldo

នៅក្នុង​អំឡុង​ពេល​ហ្វឹកហាត់​ គេសង្កេតឃើញអតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Real Madrid រូបនេះ​ បានបង្ហាញនូវសមត្ថភាពដ៏អស្ចារ្យរបស់គេ តាម​រយៈ​ការប្រើប្រាស់បច្ចេកទេស​ស៊ុត​បាល់វិលបញ្ចូលទី ដើម្បីបានការចាប់​អារម្មណ៍​ពីមិត្តរួមក្រុម។

នៅក្នុងពេលបង្ហាញសមត្ថភាពរបស់ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ ហាក់ធ្វើឲ្យមិត្តរួមក្រុមមួយចំនួនមានដូចជា៖ ខ្សែប្រយុទ្ធ Paulo Dybala និងខ្សែបម្រើ Miralem Pjanić ពេញចិត្តពេញថ្លើមនឹងការបង្ហាញភាពអស្ចារ្យនេះយ៉ាង​ខ្លាំង​ រហូតដល់ពួកគេបើកភ្នែកធំៗសម្លឹងមើលគ្រាប់បាល់នោះមិនដាក់ភ្នែក។

លោក Massimiliano Allegri គ្រូបង្វឹកក្រុមម្ចាស់ជើងឯកលីកកំពូលរបស់ប្រទេសអុីតាលីដល់ទៅ ៣៣សម័យកាលរូបនេះ បានសរសើរ Ronaldo នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយក្រុម Valencia ថា៖ «គ្រប់គ្នាសុទ្ធតែបានស្គាល់ហើយអំពីសមត្ថភាពរបស់ Cristiano ដូច្នេះខ្ញុំជឿជាក់ថា ការប្រកួតនេះគេនឹងអាចរកគ្រាប់បាល់បានដើម្បីជួយក្រុមរបស់យើងជាបន្ត»។

Cristiano Ronaldo
Paulo Dybala
Miralem Pjanić

គួរឲ្យដឹងថា ក្រុមសេះបង្កង់ Juventus នឹងត្រូវបើកទ្វារកីឡដ្ឋាន Allianz Stadium របស់ខ្លួនដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Valencia សម្រាប់ការប្រកួតនៅក្នុងពានរង្វាន់ UEFA Champions League វគ្គសន្សំពិន្ទុប្រចាំពូល H នៅក្នុងយប់នេះហើយ៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]