ភ្នំពេញ៖ បន្ទាប់ពីមានការភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងវីដេអូ ដែលបានបង្ហោះចេញ ពីគណនីហ្វេសប៊ុក ផ្លូវការ របស់តារាកំប្លែង អ្នកនាង ខ្ញុង នោះ ឃើញថាមានការស៊ែរ យ៉ាងច្រើន ពីបណ្ដាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានថ្ងៃ មុននេះ ។

ក្នុងនោះផងដែរ ក៏មានអ្នកគាំទ្រមិនតិច នោះទេ បានធ្វើការ ខល និង ផ្ញើសារ ចង់ឲ្យមានការបកស្រាយ ជុំវិញរឿងដែល ខ្លូនបាននិយាយ។

អ្នកនាង ខ្ញុង

ជាក់ស្ដែង កាលពីព្រឹកមិញនេះ គេសង្កេតឃើញមាន ការឡាយវីដេអូ លក់ដូរ របស់តារាកំប្លែង អ្នកនាង ខ្ញុង ដូចសព្វដងយ៉ាងដូច្នោះដែរ។ ប៉ុន្តែ អ្វីដែលទទួលបានការចាប់អារម្មណ៍ ខ្លាំងនោះគឺ មានអ្នកចូលទស្សនា ច្រើនមែនទែន រហូតទៅដល់ ១២,០០០នាក់ ក្នុងរយៈពេលមិនដល់ ១០នាទីផង។

បើងាកទៅមើលការComment ក្នុងវីដេអូនោះវិញ មានទស្សនិកជន ជាច្រើនចង់ឲ្យ ខ្ញុង និយាយរឿងវីដេអូ ដែលនាង បានបង្ហោះកាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយពីមានការគាំទ្រ និងរិះគន់ស្របគ្នា ពីសំណាក់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។

អ្នកនាង ខ្ញុង

យ៉ាងណាមិញ អ្នកនាង ខ្ញុង រួមទាំង ស្វាមី របស់ខ្លួន មិនបាននិយាយអ្វី ច្រើនទេ ពាក់ព័ន្ធនូវបញ្ហាទាំងអស់នេះ ដោយតារាកំប្លែងដ៏មានប្រជាប្រិយភាពរូបនេះ ឆ្លើយតបយ៉ាងខ្លីថា «ប្រសិនបើ ខ្ញុំ គ្រាន់តែនិយាយប៉ុណ្ណឹង គេដកខ្ញុំចេញពីសិល្បៈមែន ខ្ញុំសុខចិត្តដើរចេញ » ទាំងនេះគឺជាពាក្យដែលនាង បាននិយាយកាលពីព្រឹកមិញ ព្រោះថា នាងមិនចង់និយាយច្រើន ទាក់ទងនឹងរឿងទាំងអស់នេះ តទៅទៀតនោះទេ៕  

តើប្រិយមិត្តយល់យ៉ាងណាដែរ?

អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង
អ្នកនាង ខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង