កាលពីពេលថ្មីៗនេះ តារាចម្រៀងដ៏ល្បីរបស់តៃវ៉ាន់គឺ Rainie Yang បានតស៊ូនឹងការប្រគុំតន្ដ្រីរបស់នាង នៅក្នុងសឹង្ហបុរី ទោះបីជានាងមានជំងឺផ្ដាសាយធំក៏ដោយ ។

យោងទៅតាមសារព័ត៌មានរបស់សឹង្ហបុរី បានឲ្យដឹងថា Rainie Yang បានធ្វើការសម្ដែងរបស់ខ្លួន កាលពីថ្ងៃសោរ៍នៅ Max Pavilion ជាមួយនឹងអ្នកគាំទ្ររបស់នាង ជាច្រើនពាន់នាក់ នៅម៉ោង ៧ និង៣០ល្ងាច។ អ្វីដែលពិសេសសម្រាប់តារាចម្រៀងនេះ គឺនាងបានត្រាំខ្លួនរបស់នាងនៅ ក្នុងទឹក ទោះបីជានាងមានជំងឺផ្ដាសាយក៏ដោយ ដើម្បីអ្នកគាំទ្រនាង។ ម្យ៉ាងវិញទៀតតារានេះមិនត្រឹមតែ ជាតារាចម្រៀងទេ តែក៏ជាតារាសម្ដែង ភាពយន្ដដែលនាង បានទទួលប្រជាប្រិយភាពជាខ្លាំង។ ចំពោះ Rainie Yang មិនសូវជាមាននរណាម្នាក់ ដឹងពីអាយុរបស់នាងនោះទេដោយសារតែ មានរូបរាងតូចច្រលឹង តែតាមការពិតនាងមានអាយុ ២៩ឆ្នាំទៅហើយ។

តើប្រិយមិត្ដជាអ្នកគាំទ្រនាងមែនទេ? សូមមើលការប្រគុំតន្ដ្រីនៅក្នុង សឹង្ហបុរី ដែលអ្នកគាំទ្រនាងបានថត និងបញ្ចូលក្នុង Youtube ៖



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]