ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការសម្រាប់ប្រជាជនកម្ពុជា ដែលចង់ទទួលបាននូវសម្ភារៈសំណង់ សម្ភារៈតុបតែងគេហដ្ឋានដ៏ប្រណិតៗគ្រប់ប្រភេទ ដែលប្រកបដោយគុណភាព និងតម្លៃថោកសមរម្យ អាចអញ្ជើញទៅកាន់ហាង Global House ដែលនឹងបើកដំណើរការលក់ជាផ្លូវការចាប់ពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៨ នេះតទៅ។

Global House

ក្នុងថ្ងៃបើកសម្ពោធជាផ្លូវការរបស់ហាង Global House នេះដែរ នឹងមានការរៀបចំប្រគំតន្ត្រីដោយមានការចូលរួមពីសំណាក់តារាចម្រៀង និងតារាសម្តែងដូចជាលោក វង្ស តារារតនា លោក វៃហាំង កញ្ញា យូប៊ីន និងតារាចម្រៀងប្រចាំស្ថានីយ៍ទូរទស្សន៍ ភី អិន អិន គឺលោក ឌីឌី

មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកដែលអញ្ជើញទៅហាង Global House នៅថ្ងៃទី ០១ ខែធ្នូ វេលាម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ៨:០០ យប់ នឹងមានឱកាសលេងហ្គេម ដើម្បីទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ថែមទាំងអាចទិញទំនិញដោយមានការលក់បញ្ចុះតម្លៃពិសេសពីហាង Global House ជាច្រើនមុខផងដែរ។

ទំនិញនៅ Global House

Global House នឹងក្លាយជាកន្លែងផ្គត់ផ្គង់គ្រឿងសំណង់ សម្ភារៈតុបតែងគេហដ្ឋានតែមួយគត់ និងដំបូងបង្អស់នៅកម្ពុជា ដែលផ្តល់នូវភាពងាយស្រួល សន្សំសំចៃ និងគុណភាពខ្ពស់ ព្រោះគ្រប់ផលិតផលដែលបានដាក់លក់នៅក្នុងហាង Global House សុទ្ធសឹងតែនាំចូលមកពីបណ្តាក្រុមហ៊ុនល្បីៗជាច្រើន។

អញ្ជើញមកកាន់ហាង Global House តែមួយ លោកអ្នកនឹងទទួលបាននូវគ្រប់មុខទំនិញទាំងអស់សម្រាប់គេហដ្ឋានរបស់លោកអ្នក ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការដើររកទិញច្រើនកន្លែង។ Global House ស្ថិតនៅលើផ្ទៃដីប្រមាណ ៧ ហិចតា ដែលមានទីតាំងស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈលេខទូរស័ព្ទ 023 232 232៕

Global House គ្រប់បែបយ៉ាងសម្រាប់គេហដ្ឋានលោកអ្នក!

ទំនិញនៅ Global House
ទំនិញនៅ Global House
ទំនិញនៅ Global House
ទំនិញនៅ Global House

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]