ជប៉ុន៖ អតីតប្រធានក្រុមក្លិបអ្នកមានបុណ្យ FC Barcelona កីឡាករ Andres Iniesta បានដើរតួជាអ្នកសម្របសម្រួល នៅពេលដែលខ្សែប្រយុទ្ធ Lukas Podolski បានប៉ះទង្គិចគ្នាអំឡុងការប្រកួតនៅក្នុងលីកកំពូលរបស់ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍កន្លងទៅ។

Andres Iniesta ទៅសម្របសម្រួល Lukas Podolski
Andres Iniesta ទៅសម្របសម្រួល Lukas Podolski

ស្របពេលដែល ក្រុមភ្ញៀវ Vissel Kobe បានធ្វើការនាំមុខមុនដល់ទៅ ៣-១ទៅលើក្រុម Shimizu S-Pulse ដែលជាម្ចាស់ផ្ទះ ក៏ប៉ុន្តែត្រូវបានពួកគេព្យាយាមវាយបកតាមស្មើមកវិញដែលធ្វើបានដោយខ្សែប្រយុទ្ធ Douglas នៅនាទីទី៨៧ ខណៈដែលអ្នកចាំទី Yuji Rokutan ជាអ្នកស៊ុតគ្រាប់តាមស្មើឲ្យម្ចាស់ផ្ទះនៅនាទីទី១០៤។

យ៉ាងណាមិញ នៅក្នុងការប្រកួតនេះក៏មានការប៉ះទង្គិចគ្នាមួយប្រាវផងដែរគឺកើតឡើងក្រោយពេលដែលខ្សែប្រយុទ្ធ Wellington Luís de Sousa របស់ក្រុម Vissel Kobe ទទួលបានកាតក្រហមនៅនាទីទី១០៨ ហើយ៤នាទីក្រោយមកអតីតខ្សែប្រយុទ្ធក្លិប Bayern Munich រូបនេះបានប៉ះទង្គិចក្រុមគ្រូបង្វឹករបស់ក្លិប Shimizu S-Pulse ប៉ុន្តែកីឡាករ Iniesta បានចូលទៅសម្របសម្រួល។

Yuji Rokutan
Yuji Rokutan
Wellington Luís de Sousa ទទួលបានកាតក្រហម

គួរឲ្យដឹងថា បន្ទាប់ពីក្រុម Vissel Kobe បានត្រឹមស្មើគ្នាជាមួយក្រុម Shimizu S-Pulse ដោយលទ្ធផល ៣-៣រួចមក ក្រុមរបស់ខ្សែបម្រើ Andres Iniesta និងខ្សែប្រយុទ្ធ Lukas Podolski បានធ្លាក់ទៅឈរនៅលេខរៀងទី១១ នៅក្នុងតារាង J1 League ជាបណ្ដោះអាសន្ន៕

Vissel Kobe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]