បរទេស៖ នៅថ្ងៃទី៤ ខែធ្នូឆាប់ៗខាងមុខនេះ អ្នកនាង Angelina Jolie និងស្វាមីរបស់ខ្លួនលោក Brad Pitt នឹងឡើងតុលាការដើម្បីធ្វើការលែងលះជាផ្លូវការ ក្រោយពី​ស្រលាញ់គ្នាអស់រយៈពេល១២ឆ្នាំ និងរៀបការជាមួយគ្នាអស់រយៈពេល២ឆ្នាំ។

ទន្ទឹមនឹងនេះផងដែរ ស្របពេលដែលថ្ងៃឡើងតុលាការកាន់តែខិតជិតចូលមកដល់ ស្រាប់តែមានប្រភពជិតស្និទ្ធនឹងលោក Brad Pitt បានប្រាប់ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា លោក Brad Pitt បានទាក់ទងទៅអតីតភរិយាខ្លួនដើម្បីនិយាយគ្នាសិន មុនពេលដល់ថ្ងៃមានជម្លោះក្នុងតុលាការ ហើយលោក Brad Pitt ក៏បានអង្វរនាងតាំងពីយូរណាស់មកហើយអំពីរឿងនេះ។

ប្រភពបន្តបានឲ្យដឹងទៀតថា លោកពិតជាចង់ត្រូវគ្នាជាមួយនាង Angelina Jolie វិញ ក៏ព្រោះតែលោកគិតថាការធ្វើបែបនេះ អាចនឹងធ្វើឲ្យកូនៗឈឺចាប់និងពិបាកចិត្ត ហើយបើទោះជាក្នុងតុលាការ គេកាត់ក្តីឲ្យអ្នកណាឈ្នះក៏ដោយ តែសម្រាប់អ្នកទាំងពីរគឺគ្មានអ្នកណាឈ្នះនោះទេ។

ឯចំណែកប្រភពជិតស្និទ្ធជាមួយនាង Angelina Jolie វិញបានឲ្យដឹងពីនាងថា Angelina នាងប្តេជ្ញាចិត្តនឹងអាចមើលថែកូនៗទាំង៦នាក់ឲ្យបាន ហើយនាងក៏គ្មានបំណងមើលស្រាលលោក Brad Pitt ថាគ្មានសមត្ថភាពចិញ្ចឹមកូននោះដែរ។

ទោះជាយ៉ាងណាក្តី បើផ្អែកតាមចម្លើយកូនៗរបស់នាង Angelina កាលពីថ្មីៗកន្លងទៅដែលសារព័ត៌មានជាច្រើនបានចុះផ្សាយ បានឲ្យដឹងថាចំពោះកូនៗរបស់នាង ពួកគេចង់រស់នៅជាមួយឪពុករបស់ខ្លួនច្រើនជាងនាងទៅវិញ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Angelina និង Brad Pitt
Brad Pitt និងកូន
Angelina និងកូនៗ
Angelina និងកូនៗ
Angelina និងកូនៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]