ភ្នំពេញ៖ ជីវិតគ្រួសាររបស់តារាចម្រៀងដ៏មានប្រជាប្រិយភាព លោកខេមរៈ សិរីមន្តកាន់តែមានសុភមង្គល កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយលោកបានទម្លាយរឿងគ្រួសារជាសាធារណៈ កាលពីពេលកន្លងទៅនេះ។

បច្ចុប្បន្ននេះ លោកក៏មានសំណាងមានភរិយាល្អ និងមានកូនប្រុសស្រី ដែលមានរូបសម្រស់ស្រស់សង្ហា តាំងតែពីក្មេង ធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍លើពួកគេ។

ក៏ប៉ុន្តែកាលពីល្ងាចម្សិលមិញនេះដែរ តារាប្រុសរូបនេះ ក៏ទទួលបាននូវលាភធំ១ ដោយភរិយាជាទីស្រលាញ់របស់ខ្លួន សម្រាលបានកូនស្រីម្នាក់ទៀត ដោយសុវត្ថិភាពទាំងម្តាយនឹងកូន។

ទន្ទឹមនឹងនេះ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន ក៏បានចូលរូមអបអរដល់លោក និងគ្រួសារ ដែលទទួលបាននូវសមាជិកថ្មី ក្មេងស្រីដែលទើបនឹងកើត ដែលមានមុខមាត់ដ៏គួរឲ្យស្រលាញ់ ជាគ្រាប់ពេជ្រដ៏គួរឲ្យស្រលាញ់ សម្រាប់គ្រួសារបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

ខេមរៈ សិរីមន្ត និងភរិយា
ខេមរៈ សិរីមន្ត និងគ្រួសារ
ខេមរៈ សិរីមន្ត និងកូនស្រី
ខេមរៈ សិរីមន្ត និងកូនស្រី
ខេមរៈ សិរីមន្ត និងកូនស្រី
កូនៗខេមរៈ សិរីមន្ត
ភរិយាខេមរៈ សិរីមន្ត សម្រាលកូន
ភរិយាខេមរៈ សិរីមន្ត សម្រាលកូន
កូនស្រីខេមរៈ សិរីមន្ត ទើបកើត
កូនស្រីខេមរៈ សិរីមន្ត ទើបកើត
កូនស្រីខេមរៈ សិរីមន្ត ទើបកើត
កូនស្រីខេមរៈ សិរីមន្ត ទើបកើត
កូនស្រីខេមរៈ សិរីមន្ត ទើបកើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត