ហ្វីលីពីន៖ ប្រហែលជាប្រិយមិត្ត នៅចាំបាន ពីបវរកញ្ញា Miss Earth 2017 នាង Karen Lbasco ដែលទទួលបានការរិះគន់ ស្ទើរតែពេញពិភពលោក លើសម្រស់មិនស្រស់ស្អាតរបស់នាង​។ ជាពិសេស នៅពេលនោះដែរ ក៏មានមតិជាច្រើន បានឆ្ងល់ថា ហេតុអ្វីបានឲ្យ នាង​ Karen Lbasco ជាប់ជា បវរកញ្ញា Miss Earth 2017​ ទាំងមុខមិនស្អាត មានមុន មានស្លាកស្នាមច្រើន និងមុខចាស់ទៀត។ 

ប៉ុន្តែទោះបីជាយ៉ាងណា ក៏នាង​ Karen Lbasco មិនបានបញ្ចេញកំហឹង ទៅលើអ្នកដែលថាស្តីឲ្យនាងនោះដែរ ដោយពីមួយថ្ងៃទៅមួយថ្ងៃ នាងព្យាយាមកែប្រែសម្រស់របស់នាង ទ្វេដង ដើម្បីអាចស្តារកេរ្តិ៍ឈ្មោះរបស់នាងបាន ម្តងបន្តិចៗ។

អ្វីដែលគេភ្ញាក់ផ្អើលខ្លាំងនោះគឺ កាលពីថ្មីកន្លងទៅ មុខមាត់ របស់នាង Karen Lbasco  មិនបានដូចមុននោះទេ ពេលគេឃើញនាង ទៅពាក់មកុដឲ្យ Miss Earth 2018។ ទាំងរូបសម្រស់ និង ការតែងខ្លួន គឺនាង បានផ្លាស់ប្តូរទាំងស្រុង ដែលឃើញ មានភាពវ័យក្មេងជាងខ្លាំងតែម្តង។ មិនតែប៉ុណ្ណោះ ស្នាមមុន និងស្លាកស្នាម ក៏លែងសូវឃើញដូចមុនទៀតផង។

ជាមួយគ្នានោះដែរ ក៏មានហ្វេនជាច្រើន បាននិយាយថា នាង បានកែប្រែខ្លាំង ស្ទើរតែមិនចង់ជឿ ដែលមិនត្រឹមតែសម្រស់របស់នាងស្អាតទេ សូម្បីតែស្បែក ក៏កាន់តែភ្លឺថ្លាស្រស់បំព្រងមិនធម្មតាដែរ៕

តោះមើលរូបថតពីមុន និងបច្ចុប្បន្នទាំងអស់គ្នា៖

រូបថត កាលនាងជាប់បវរកញ្ញា Miss Earth 2017
រូបថត កាលនាងជាប់បវរកញ្ញា Miss Earth 2017
រូបថត កាលនាងជាប់បវរកញ្ញា Miss Earth 2017
រូបថត កាលនាងជាប់បវរកញ្ញា Miss Earth 2017
រូបថតបច្ចុប្បន្ន
រូបថតបច្ចុប្បន្ន
រូបថតពីមុន និងបច្ចុប្បន្ន
រូបថតរបស់នាង បច្ចុប្បន្ន
រូបថតរបស់នាង បច្ចុប្បន្ន
រូបថតរបស់នាង បច្ចុប្បន្ន
រូបថតរបស់នាង បច្ចុប្បន្ន
រូបថតរបស់នាង បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]