ឥណ្ឌា៖ យោងតាមសារព័ត៌មាន Mirror News ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០១៨កន្លងទៅនេះបានឲ្យដឹងថា ឆ្កែឈ្មោលមួយក្បាលបានដេកស្រងល់ដើរទៅណាមិនរួច បន្ទាប់ពីវាត្រូវបានរំលោភបូកពីសំណាក់បុរសឥណ្ឌា៤នាក់ នៅទីក្រុងបុមបៃ។

រូបឆ្កែដែលបានយកទៅព្យាបាល

រឿងហេតុនេះត្រូវបានចែករំលែកឲ្យដឹងតាមរយៈអង្គការក្រៅរដ្ឋាភិបាលមួយក្នុងប្រទេសឥណ្ឌា ហៅកាត់ថា ( AMTM ) ដែលពួកគេបានធ្វើការផុសព័ត៌មានដ៏ហួសចិត្ត នេះលើបណ្តាញសង្គមហ្វេសប៊ុក។

ក្រោយកើតហេតុ អង្គការ AMTM បានយកឆ្កែឈ្មោលរងគ្រោះមួយក្បាលនេះទៅព្យាបាលនៅពេទ្យសត្វដែរ ប៉ុន្តែក្រុមគ្រូពេទ្យសត្វទាំងអស់មិនអាចជួយសង្គ្រោះជីវិតវាបានទេ ដោយសារវាហូរឈាមយ៉ាងច្រើនចេញពីប្រដាប់បន្តពូជ។

យោងតាមប្រសាសន៍របស់លោក Sudha Fernandes ដែលជាអ្នកស្រុកក្នុងតំបន់នោះបានឲ្យដឹងថា ខ្ញុំបានឃើញឆ្កែមួយក្បាលនេះ ដេកស្រងល់ក្នុងថ្លុកឈាមដែលហូរចេញពីប្រដាប់ភេទរបស់វា

រូបឆ្កែដែលបានយកទៅព្យាបាល

រីឯអ្នករត់កង់បីឥណ្ឌាម្នាក់ទៀតបាននិយាយថា មុនពេលកើតហេតុ លោកឃើញមានបុរសឥណ្ឌា បួននាក់ (សង្ស័យថាញៀនថ្នាំ) បានធ្វើការរំលោភឆ្កែមួយក្បាលនេះយ៉ាងអាណោចអាធម៌

គាត់បន្តថា បុរសឥណ្ឌាទាំងបួននាក់នោះបានយកខ្សែទៅចង់ជើង និង មាត់របស់ឆ្កែយ៉ាងជិតមុនពេលរំលោភ

យោងតាមសារព័ត៌មានដដែលបានបន្ថែមថា ឆ្កែឈ្មោលរងគ្រោះមានឈ្មោះថា “Courage” ។ វាមិនអាចបន្តជីវិតរស់នៅទៀតបានទេ និងបានងាប់អំឡុងពេលវាដេកបាត់ទៅហើយ។ 

ពេលនេះសមត្ថកិច្ចឥណ្ឌាកំពុងតាមរកមុខសញ្ញា ជនសង្ស័យ៤នាក់ដែលបានប្រព្រឹត្តិបទល្មើសដ៏គួរឲ្យស្អប់ខ្ពើមមួយនេះ៕

រូបឆ្កែដែលបានយកទៅព្យាបាល
លិខិតស្នាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]