ម៉ាឡេស៊ី៖ កាលពីថ្ងៃទី ២៥ ខែវិច្ឆិកាម្សិលមិញនេះ បុរសម្នាក់បានចូលរួមរត់ម៉ារ៉ាតុងអន្តរជាតិមួយក្នុងចម្ងាយ ៤២គីឡូម៉ែត្រដែលធ្វើឡើងនៅលើស្ពាន Penang។ ខណៈពេលមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ស្រាប់តែមានរន្ទះបាញ់សំដៅមករូបលោក តែសំណាងល្អ រន្ទះនោះបាញ់ចំប៉េងប៉ោងដែលចងជាប់នឹងខ្លួនលោកវិញ។

លោក Cheng Kean Wee

បុរសសំណាងល្អរូបនេះមានឈ្មោះ Cheng Kean Wee អាយុ ៣២ឆ្នាំបាននិយាយថា ឧប្បត្តិហេតុនេះបានកើតឡើងប្រហែលជា ៣គីឡូម៉ែត្រជិតដល់ទី។ បើទោះបីជាធ្លាក់ភ្លៀង និងមានផ្គររន្ទះខ្លាំងក៏ដោយ ក៏លោកនិងអ្នកចូលរួមផ្សេងទៀតនៅតែបន្តដំណើររហូតទាល់តែរត់ដល់ទី។

លោកបាននិយាយថា "យើងចាប់ផ្តើមរត់ម៉ារ៉ាតុងនៅម៉ោង ១:៣០នាទីទៀបភ្លឺ។ បន្ទាប់មកស្រាប់តែមានភ្លៀងធ្លាក់ជាខ្លាំង ហើយយើងឮសំលេងផ្គរលាន់ទៀត ប៉ុន្តែយើងនៅតែបន្តដំណើរទៅមុខ។ ក្រោយមកស្រាប់តែមានរន្ទះបាញ់ចំប៉េងប៉ោងដែលចងជាប់នឹងខ្លួនខ្ញុំ ហើយពេលនោះខ្ញុំពិតជាភ័យខ្លាំងណាស់"។

ស្ពាន Penang

បើទោះបីជាមានឧប្បត្តិហេតុនេះបានកើតឡើងក៏ដោយ ក៏លោកនៅតែបន្តរត់រហូតទាល់តែដល់ទី ហើយលោករត់អស់រយៈពេល ៤ម៉ោង ២៩នាទី។

គួរបញ្ជាក់ផងដែរ មូលហេតុដែលលោក និងអ្នករត់ម៉ារ៉ាតុងផ្សេងទៀតរត់ចងប៉េងប៉ោងជាប់នឹងខ្លួន ព្រោះតែពួកគេរត់នៅពេលយប់ងងឹត ដូច្នេះបានជាពួកគេចងវាជាប់នឹងខ្លួនដើម្បីឲ្យឡាន និងម៉ូតូមានភាពងាយស្រួលមើលឃើញពួកគេ៕ 

លោក Cheng Kean Wee

សូមទស្សនាវីដេអូឆ្នាំមុនរបស់កម្មវិធីរត់ម៉ារ៉ាតុងនៅខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]