ប្រេស៊ីល៖ សាលារៀនធ្វើពីឈើមួយនេះសាងសង់ឡើងសម្រាប់ឲ្យកុមាររស់នៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសប្រេស៊ីល មានឱកាសបានរៀនសូត្រដូចជាក្មេងៗដទៃ ពិសេសគឺកូនកសិករតែម្តង។

យោងតាមសារព័ត៌មាន Daily Mail ដែលបានចេញផ្សាយនៅក្នុងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅនេះបានឲ្យដឹងថា សាលារៀនឈើនេះបានសាងសង់ឡើងដោយស្ថាបត្យករសញ្ជាតិប្រេស៊ីលពីររូបគឺលោក Aleph Zero និង Rosenbaum

គេបានសាងសង់សាលារៀនឈើមួយនេះនៅជិតតំបន់ព្រៃអាម៉ាហ្សូន ស្ថិតក្នុងខេត្ត Tocantins នៃប្រទេសប្រេស៊ីល។ សាលារៀនដែលមានទីធ្លាធំទូលាយ បំពាក់សុទ្ធតែឈើនេះបានជាប់ជាសាលារៀនដែលមានហេដ្ឋារចនាសម័ន្ធល្អបំផុតមួយលើពិភពលោក។

វាបានឈ្នះពានរង្វាន់ RIBA International Prize 2018 ក្នុងការប្រកួតប្រជែងជាមួយសាលាផ្សេងទៀតសរុប ១៩៩កន្លែង មកពី១៦ប្រទេសជុំវិញពិភពលោក។

គួរឱ្យុដឹងថានៅផ្ទៃខាងក្នុងនៃសាលានេះវិញ ស្ថាបត្យករបានច្នៃប្រឌិតវាឡើងដោយមានបំពាក់សុទ្ធតែបំណែកឈើច្នៃ ធ្វើជាបន្ទប់ជាច្រើនដូចជា បន្ទប់រៀន បន្ទប់គេង សួនច្បារ ទីធ្លាសម្រាប់ក្មេងរត់លេង កន្លែងវាយប៉េងប៉ុង និងកន្លែងអង្គុយលេងយ៉ាងធំទូលាយ៕

ខាងក្រោមនេះជាកម្រងរូបភាពដែលបង្ហាញពីទិដ្ឋភាពក្នុងសាលារៀនឈើមួយនេះ៖

សាលារៀនឈើ
ផ្ទៃខាងក្នុងសាលារៀន
ផ្ទៃខាងក្នុងសាលារៀន
បន្ទប់គេងរបស់កូនសិស្ស
ផ្ទៃខាងក្នុងសាលារៀន
ផ្ទៃខាងក្នុងសាលារៀន
ផ្ទៃខាងក្នុងសាលារៀន
សួនច្បារ និង កន្លែងអង្គុយលេង
បន្ទប់គេង
សួនច្បារ និង កន្លែងអង្គុយលេង
សួនច្បារ និង កន្លែងអង្គុយលេង
ផ្ទៃខាងក្នុងនៃសាលារៀន
ផ្ទៃខាងក្នុងនៃសាលារៀន
កន្លែងវាយប៉េងប៉ុង
បន្ទប់រៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]