ថៃ៖ ថ្មីៗនេះ វីដេអូឃ្លីបខ្លីមួយ របស់តារាសម្តែងប្រុសរូបសង្ហា James Jirayu ខណៈកំពុងតែផ្តល់កិច្ចសម្ភាសន៍ឲ្យអ្នកកាសែតនៅក្នុងកម្មវិធីមួយ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន នៅលើបណ្តាញសង្គម ។

ដោយតាមរយៈវីដេអូខ្លីខាងក្រោមនេះ បានបង្កភាពអស់សំណើចយ៉ាងខ្លាំង ដល់អ្នកទស្សនា និងអាចនិយាយបានថាជារឿងមួយដែលកម្រនឹងកើតឡើងផងដែរ។ ជាការពិតណាស់ ខណៈពេលដែលតារាសម្តែងប្រុស James Jirayu កំពុងតែផ្តល់កិច្ចសម្ភាសន៍ដល់អ្នកការសែត ក៏ដូចជាសារព័ត៌មានជាច្រើនរូប ស្រាប់តែភ្លាមៗនោះ លោកក៏បានឃើញនូវសត្វក្អែបកំពុងតែវារនៅលើដី រហូតធ្វើឲ្យលោកភ្លាត់មាត់ស្រែក រួមទាំងអ្នកកាសែតស្រីៗ នាំគ្នាស្រែកតាម និងរត់ផ្អើលពេញតែម្តង។

ប៉ុន្តែទោះជាយ៉ាងណា មិនប៉ុន្មាននាទីក្រោយមក ស្ថានការណ៍ក៏វិលមកដូចដើមវិញ ហើយពួកគេក៏បានធ្វើការសម្ភាសន៍ ជាមួយនឹងកម្លោះសង្ហារូបនេះ ជាបន្តទៀតផងដែរ៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 

James Jirayu
James Jirayu
James Jirayu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]