យោងទៅតាមសារព័ត៌មានបរទេស បានឲ្យដឹងថា ក្រសួងសុខាភិបាលនៃប្រទេសចិន បានធ្វើការផ្សព្វផ្សាយជា សាធារណៈថា ប្រភេទជំងឺផ្ដាសាយ A H1N1 កំពុងតែរីករាលដាលនៅ ភាគខាងជើងនៃប្រទេសនេះ ហើយនឹងអាចមកដល់ភាគខាងត្បូងដូចគ្នា។

យ៉ាងណាមិញ យោងទៅតាមសម្ដីអ្នកនាំពាក្យរបស់ ក្រសួងសុខាភិបាល ដែលមានឈ្មោះថា Deng Haihua បាននិយាយថា ចន្លោះពីខែមេសា និងខែធ្នូ មានការទទួលរបាយការណ៍ចំនួន ៤៥ករណី ដែលទាក់ទងនឹងជំងឺនេះ។ នៅក្នុងនោះ មាន ២៩ករណីគឺជាជំងឺ H3N2 ប្រភេទ A មាន ៣ករណីជាប្រភេទ B និង ១៣ទៀតជាប្រភេទ A H1N1។ ចំពោះជំងឺនេះត្រូវបាន រីករាលដាលជាខ្លាំង តាំងពីឆ្នាំ២០០៩មកម៉្លេះ។

មួយវិញទៀត គិតចាប់រាប់ពីថ្ងៃទី ១ ខែធ្នូ មកដល់ខែមករា ថ្ងៃទី ៦ ជំងឺប្រភេទ A H1N1 មាន ៣៦០ ករណី ដែលបានកើតឡើងនៅក្នុងទីក្រុង និង មនុស្ស២នាក់បានស្លាប់នៅភាគខាងជើង ក្នុងប្រទេសចិន។

នៅក្នុងនេះដែរ លោក Deng បានជឿជាក់ថា ជំងឺនេះនឹងអាចក្លាយជាជំងឺ ផ្ដាសាយតាមរដូវកាល នៅភាគខាងជើងនេះ។ ជាមួយនឹងអាកាសធាតុត្រជាក់ នៅភាគខាងត្បូង គេក៏អាចទស្សន៍ទាយដឹងថា ជំងឺនេះនឹងអាចកើតមានដូចគ្នា នឹងភាគខាងជើង ។ ដើម្បីចៀសវាងពីជំងឺនេះ រាល់មន្ទីរទាំងអស់ នៅក្នុងប្រទេស បានធ្វើការរៀបចំរួចជាស្រេច ដែលនៅក្នុងនោះ មនុស្សទាំងអស់ ដែលមានកម្លាំងចុះខ្សោយ ឬក្ដៅខ្លួន ត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ។

ទោះបីជាជំងឺនេះកើតមាននៅក្នុងប្រទេសចិនក៏ដោយ ក៏ជំងឺនេះនឹងអាចសាយភាយ មកដល់ប្រទេសយើងដូចគ្នា។ សូមយកចិត្ដទុកដាក់ ការពារសុវត្ថិភាព ពីជំងឺ A H1N1 ៕



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]