ភ្នំពេញ៖ កាលពីជាង៥ខែមុននេះ អ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថាតារាកំប្លែងដ៏មានប្រជាប្រិយភាព នាយក្តិប បានធ្លាក់ខ្លួនឈឺធ្ងន់ ព្យួរសេរ៉ូមនៅនឹងកន្ទេលនៅផ្ទះ ខណៈពេលដែល គ្មានប្រាក់ដើម្បីព្យាបាលនៅឯមន្ទីរពេទ្យ។

ដំណឹងនេះមិនទាន់បានប៉ុន្មានផង ស្រាប់តែកាលពីថ្មីៗនេះស្ថានភាពរបស់លោកកាន់តែធ្ងន់ធ្ងរ ត្រូវយកទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យភ្លាមៗយ៉ាងគួរឲ្យព្រួយបារម្ភ។បន្ទាប់ពីបានដឹងយ៉ាងដូច្នោះ តារាជាច្រើនពិតជាមិនមើលនឹងភ្នែកនោះទេ ពួកគេក៏បានចុះទៅជួយនឹងពាំនាំយកថវិកាផងដែរ។

ក៏ប៉ុន្តែស្រាប់តែកាលពីប៉ុន្មានមុននេះ លោកអ៊ឹម ជីវ៉ា ក៏ស្រាប់តែបង្ហើបនូវស្ថានភាពនាពេលនេះ របស់តារាកំប្លែងរូបនេះម្តងទៀត ដែលលោកកាន់តែមានសភាពធ្ងន់ឡើង មិនអាចកម្រើកខ្លួនខាងឆ្វេងបានឡើយ(ស្លាប់មួយចំហៀងខ្លួន) ដូច្នោះហើយទើបធ្វើឲ្យអ្នកគាំទ្ររន្ធត់ចិត្ត និងអាណិតដល់លោកយ៉ាងខ្លាំង។

តាមរយៈស្ថានភាពជំងឺរបស់លោក គឺដោយសារតែជំងឺលើសឈាមធ្ងន់ធ្ងរ បច្ចុប្បន្ននេះលោកកំពុងតែសម្រាកនៅមន្ទីរពេទ្យ កាល់ម៉េត្រ ដើម្បីព្យាបាលបានរយៈពេលជាង១សប្តាហ៍ហើយ តែសភាពហាក់ដូចជាមិនទាន់បានធូរស្បើយនៅឡើយនោះទេ៕

ប្រភពៈ៖អ៊ឹម ជីវ៉ា

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

តារាកំប្លែងនាយក្តិប
តារាកំប្លែងនាយក្តិប
តារាកំប្លែងនាយក្តិប
នាយក្តិប កំពុងសម្រាកព្យាបាល
នាយក្តិប កំពុងសម្រាកព្យាបាល
នាយក្តិប កំពុងសម្រាកព្យាបាល
នាយក្តិប កំពុងសម្រាកព្យាបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្តឹប