អុីតាលី៖ អំឡុងការប្រកួតដែលក្រុម Juventus បានយកឈ្នះទៅលើក្រុម SPAL ដោយលទ្ធផល ២-០ គេសង្កេតឃើញកីឡាករទាំងអស់ដែលមានវត្តមាននៅលើទីលានប្រកួតសុទ្ធតែមានស្នាមពណ៌ក្រហមនៅលើថ្ពាល់ខាងស្ដាំដូចៗគ្នា។

Cristiano Ronaldo
កីឡាកររបស់ក្រុម SPAL

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក៏ត្រូវបានគេប្រទះឃើញមានស្នាមពណ៌ក្រហមនៅលើថ្ពាល់ខាងស្ដាំដែរ អំឡុងពេលដែលរូបគេបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ឲ្យក្រុមសេះបង្កង់ Juventus នៅនាទី២៩។

មូលហេតុដែលតម្រូវឲ្យកីឡាករទាំងអស់ រួមទាំងអតីតខ្សែប្រយុទ្ធឆ្នើមក្រុម Real Madrid រូបនេះ ត្រូវមានស្នាមពណ៌ក្រហមនៅលើថ្ពាល់ខាងស្ដាំ ក៏ដោយសារពួកគេត្រូវបានសហព័ន្ធនៃក្របខ័ណ្ឌលីកកំពូលរបស់ប្រទេសអុីតាលីដាក់ចេញនូវយុទ្ធនាការទប់ស្កាត់អំពើហិង្សាលើស្ត្រី ដូច្នេះកីឡាករទាំងអស់តម្រូវឲ្យលាបពណ៌ក្រហមលើថ្ពាល់ខាងស្ដាំដូចៗគ្នាបែបនេះ។

Cristiano Ronaldo
Paulo Dybala
Dries Mertens

សូមបញ្ជាក់ថា ស្នាមពណ៌ក្រហមដែលមាននៅលើថ្ពាល់ខាងស្ដាំ របស់កីឡាករទាំងអស់នៅក្នុងក្របខណ្ឌ Serie A នេះដែរគឺជានិមិត្តសញ្ញាមួយដែលគេប្រើសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងការប្រើប្រាស់អំពើហិង្សាលើស្ត្រី  ដឹកនាំដោយអង្គការមនុស្សធម៌មួយនៅក្នុងប្រទេសអុីតាលីឈ្មោះថា WeWorld Onlus៕

អង្គការមនុស្សធម៌ WeWorld Onlus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]