បរទេស៖ ពីមួយឆ្នាំទៅមួយឆ្នាំវិស័យម៉ូតសម្លៀកបំពាក់ កាន់តែឆ្ពោះទៅមុខឥតឈប់ឈរ ជាមួយនឹងFashionថ្មីរបស់ខ្លួន ទៅតាមសម័យកាលដែលកាន់តែទំនើបទៅៗ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ វេបសាយដ៏ល្បីឈ្មោះមួយខាងផ្នែកបញ្ចេញម៉ូតសម្លៀកបំពាក់របស់សហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការ ថាបានរកឃើញតារាស្រីល្បីៗក្នុងពិភពហូលីវូតចំនួន ១០ ដួង ដែលត្រូវបានគេគាំទ្រថាជានារីដែលមានឥទ្ធិពលខ្លាំងបំផុត នៅក្នុងពិភពម៉ូតសម្លៀកបំពាក់ប្រចាំឆ្នាំ ២០១៨ នេះ។

ដោយនៅក្នុងនោះដែរគេឃើញមានដូចជា៖

១០) តារាចម្រៀងស្រីវ័យក្មេង Ariana Grande៖ បច្ចុប្បន្ននេះនាងជាតារាចម្រៀងយុវវ័យ ដែលកំពុងតែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងក្នុងវិស័យសិល្បៈ ដោយមានអ្នកតាមដាននាងក្នុង IG ដល់ទៅជាង ១៣៥ លាននាក់ឯណោះ។ ហេតុដូច្នេះនាងក៏ត្រូវបានគេចាត់ទុកថាជានារីម្នាក់ ដែលពូកែលេងស្ទាយបែបយុវវ័យៗ ជាទីពេញចិត្តរបស់អ្នកគាំទ្រជាច្រើននាក់។  

ម៉ូតសម្លៀកបំពាក់ Ariana Grande
ម៉ូតសម្លៀកបំពាក់ Ariana Grande

៩) តារាចម្រៀង Rihanna៖ នាងក៏ត្រូវបានគេចាត់ទុកជាមាតា នៃម៉ូតសម្លៀកបំពាក់ដែរ ព្រោះ Fashionតុបតែងខ្លួននាងនីមួយៗ មានអ្នកចាប់អារម្មណ៍ និងពាក់តាមមិនតិចនោះទេ។ មិនតែប៉ុណ្ណោះ នាងក៏ជាតារាបង្ហាញម៉ូតឱ្យប្រ៊េនគ្រឿងសម្អាង Fenty របស់នាងផ្ទាល់ផងដែរ។ 

ម៉ូតសម្លៀកបំពាក់ Rihanna
ម៉ូតសម្លៀកបំពាក់ Rihanna

៨) តារាសម្តែង Blake Lively៖ នាងជាមនុស្សស្រីម្នាក់ដែលមានគំនិតកែច្នៃខាងម៉ូតសម្លៀកបំពាក់ដ៏អស្ចារ្យ ហើយគ្រប់ពេលដែលនាងចេញម៉ូតសម្លៀកបំពាក់ម្តងៗមានអ្នកតែងខ្លួនតាមនាងមិនតិចនាក់នោះទេ។ 

ម៉ូតសម្លៀកបំពាក់ Blake Lively
ម៉ូតសម្លៀកបំពាក់ Blake Lively

៧) អ្នកច្នៃម៉ូត Chiara Ferragni៖ អ្នកនិយមលេងម៉ូតជាច្រើននាក់បានពេញចិត្តនឹងការច្នៃម៉ូតរបស់នាងយ៉ាងខ្លាំង រហូតឱ្យឈ្មោះនាងថាជា កំពូលនារីច្នៃម៉ូតសម្លៀកបំពាក់នៅក្នុងពិភពOnlineកំពូលផងដែរ។ 

ម៉ូតសម្លៀកបំពាក់ Chiara Ferragni
ម៉ូតសម្លៀកបំពាក់ Chiara Ferragni

៦) កីឡាការិនីវាយកូនបាល់ Serena Williams៖ ត្បិតតែជាអ្នកកីឡា និងជានារីមានសម្បុររាងស្រគាំបន្តិចមែន ប៉ុន្តែនាងក៏ជាអ្នកពូកែលេងម៉ូតខោអាវម្នាក់ផងដែរ ដែលតែងតែបានទាក់ចិត្តមនុស្សស្រីជាច្រើននាក់ ឱ្យលេងម៉ូតតាមនាង ជាពិសេសគឺម៉ូតសំពត់ខ្លីដែលនាងស្លៀកពេល ចេញទៅវាយកូនបាល់ម្តងៗ។ 

Serena Williams
សំពត់ខ្លីរបស់ Serena Williams

៥) តារាចម្រៀង Beyonce៖ និយាយដល់តារាស្រីរូបនេះនាងជាកំពូលតារាដ៏ល្បីល្បាញក្នុងពិភពលោក ដូច្នេះសម្លៀកបំពាក់ដែលនាងស្លៀកគឺត្រូវតែជាប្រ៊េនល្បីៗ និងស្ទើរតែមានតែ១ម៉ូតនៅក្នុងលោក។ 

ម៉ូតសម្លៀកបំពាក់ Beyonce
ម៉ូតសម្លៀកបំពាក់ Beyonce

៤) តារាចម្រៀងរ៉េប Cardi B៖ ក្រៅពីជាតារារ៉េបដ៏ល្បីល្បាញម្នាក់ហើយ នាងក៏ជាមាតានៃម៉ូតសម្លៀកបំពាក់មិនចាញ់តារាផ្សេងដែរ ព្រោះជារឿងគេតែងតែឃើញនាងចេញតាមកម្មវិធីបង្ហាញម៉ូតលំដាប់ពិភពលោកជាញឹកញាប់ ពិសេសម៉ូតដែលនាងពាក់គឺចេញលក់ស្ទើរមិនទាន់អ្នកទិញពាក់។ 

ម៉ូតសម្លៀកបំពាក់ Cardi B
ម៉ូតសម្លៀកបំពាក់ Cardi B

៣) តារាបង្ហាញម៉ូត Meghan Markle៖ បច្ចុប្បន្ននេះមានងារជាព្រះនាង មហេសីរបស់ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស ដូច្នេះហើយរាល់ម៉ូតសម្លៀកបំពាក់របស់នាងដែលស្លៀកចេញទៅក្រៅម្តងៗ តែងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងសំណាក់អ្នកគាំទ្រ និងមានអ្នកដណ្តើមគ្នាទិញសន្ធឹកសន្ធាប់។ 

ម៉ូតសម្លៀកបំពាក់ Meghan Markle
ម៉ូតសម្លៀកបំពាក់ Meghan Markle

២) តារាស្រី Kim Kardashian៖ ត្រូវបានគេចាត់ទុកថាជាសិស្សច្បងខាងម៉ូតសម្លៀកបំពាក់ ព្រោះតែខោអាវដែលនាងបានស្លៀកពាក់ សុទ្ធតែលេងម៉ូតប្លែកៗ ឬសូម្បីតែខោអាវដែលហួសសម័យគេឈប់ស្លៀកហើយ ក៏នាងអាចកែប្រែធ្វើឱ្យល្បីល្បាញម្តងទៀតដែរក្នុងពិភពម៉ូត។

ម៉ូតសម្លៀកបំពាក់ Kim Kardashian
ម៉ូតសម្លៀកបំពាក់ Kim Kardashian

១) តារាសម្តែងស្រី Kylie Jenner៖ ឈុតដែលនាងស្លៀកពាក់នៅលើខ្លួនហើយបង្ហោះលើអ៊ីនស្តារក្រាម ធ្វើឱ្យមានគេរកទិញស្លៀកតាមនាងព្រោងព្រាតត្រឹមរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ព្រោះនៅលើអ៊ីនស្តារក្រាមរបស់នាងមានអ្នកតាមដានដល់ទៅជាង ១២០ លាននាក់ ដូច្នេះហើយនាងក៏ត្រូវបានគេចាត់ទុកថាជានារីម្នាក់ដែលមានឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងផ្នែកនៃ Fashion សម្លៀកបំពាក់របស់នារីៗ៕

ម៉ូតសម្លៀកបំពាក់ Kylie Jenner
ម៉ូតសម្លៀកបំពាក់ Kylie Jenner
ម៉ូតសម្លៀកបំពាក់ Kylie Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]