អាមេរិក៖ វាពិតជាមហាសំណាងពេកហើយ នៅពេលដែលបុរសម្នាក់ ប្រទះឃើញលុយសុទ្ធសរុប ៧,៥លានដុល្លារ ក្នុងកាបូបដាក់ខោអាវដែលលោកទើបតែ ទិញ។ 

យោងតាមសារព័ត៌មាន Metro ដែលបានចេញផ្សាយក្នុងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ បានឲ្យដឹងបន្ថែមថា លោក Dan ដែលជាបុរសមហាសំណាងម្នាក់ បានធ្វើការតថ្លៃទិញកាបូបដាក់ខោអាវនេះក្នុងតម្លៃ៥០០ដុល្លារ។ 

លោក Dan Dotson និង អ្នកស្រី Laura

លោក Dan Dotson និង អ្នកស្រី Laura ជាប្តីប្រពន្ធនឹងគ្នា រស់នៅក្នុងរដ្ឋកាលីហ្វូញ៉ា នៃសហរដ្ឋអាមេរិក។ 

យោងតាមប្រសាសន៍របស់លោក Dan ផ្ទាល់បានឲ្យដឹងថា “ខ្ញុំបានតថ្លៃទិញកាបូបដាក់ខោអាវនេះពីបុរសម្នាក់។ នៅពេលខ្ញុំបើកវាមើល ខ្ញុំក៏ឃើញលុយសុទ្ធប្រមាណ ៧,៥លានដុល្លារអាមេរិក នៅផ្ទៃខាងក្នុងនៃកាបូបនេះ"

យ៉ាងណាមិញ បន្ទាប់ពីការប្រទះឃើញលុយសុទ្ធយ៉ាងសន្ធឹកសន្ធាប់នេះ ប្តីប្រពន្ធទាំងពីរនាក់ ក៏ត្រូវបានកោះហៅពីសំណាក់មេធាវីតំណាងឲ្យម្ចាស់លុយដែលបានបាត់ ឲ្យចូលមកដោះស្រាយជុំវិញរឿងរ៉ាវខាងលើនេះ។

លុយសុទ្ធ៧,៥លានដុល្លារ

យោងតាមសារព័ត៌មានដដែលបានបង្ហាញថា "ដំបូងឡើយ ម្ចាស់លុយដែលបានបាត់នោះ បានស្នើតុលាការ ផ្តល់ជូនទឹកប្រាក់ដល់លោក Dan ជារង្វាន់លើកទឹកចិត្តត្រឹម ៦ម៉ឺនដុល្លារប៉ុណ្ណោះ​"។ 

ប៉ុន្តែការកាត់សេចក្តីចុងក្រោយ តុលាការបានសម្រាចឲ្យលោក Dan ទទួលបាននូវទឹកប្រាក់សរុប ១,២លានដុល្លារត្រលប់ទៅផ្ទះវិញ។ រីឯលុយសេសសល់ប្រមាណ ៦,៣លានដុល្លារ ត្រូវបានប្រគល់ឲ្យទៅម្ចាស់ដើមវិញ។

បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង លោក Dan បានថតជាវីដេអូ បង្ហោះសួរមនុស្សម្នាក្នុងបណ្តាញសង្គម Twitter ថា “ ប្រសិនជាអ្នកទាំងអស់គ្នា រកឃើញកំណប់មួយ តែវាមិនមែនជាកម្មសិទ្ធិរបស់អ្នក, តើអ្នកចង់ទុកវា ឫ ក៏ប្រគល់ឲ្យម្ចាស់គេវិញ?”

លុយសុទ្ធ៧,៥លានដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]