សមុទ្រក្រហម៖ ប្រិយមិត្តភាគច្រើនធ្លាប់តែឃើញវិចិត្រករបង្ហាញស្នាដៃគំនូរដ៏រស់រវើកនៅលើគោកប៉ុណ្ណោះ ប៉ុន្តែពេលនេះយើងសូមនាំអារម្មណ៍លោកអ្នកមកទស្សនាសកម្មភាពគូរគំនូរក្រោមទឹកដ៏ប្លែកភ្នែកវិញម្តង ដែលធ្វើឡើងនៅសមុទ្រក្រហម ដែលជាដៃសមុទ្រនៃមហាសមុទ្រឥណ្ឌា ចន្លោះទ្វីបអាហ្វ្រិកនិងអាស៊ី កាលពីពេលថ្មីៗនេះ។ 

សកម្មភាពគូរគំនូរក្រោមទឹក

វិចិត្រការនីដែលមានទេពកោសល្យផ្នែកគំនូរក្រោមជលសារនេះឈ្មោះ Olga Belka ចំណែកអ្នកដែលឈរឱ្យនាងគូរ គឺជាតារាម៉ូដែលឈ្មោះ Ksenia Galata ដែលអ្នកទាំងពីរសុទ្ធតែពាក់ធុងអុកស៊ីសែនចុះទៅក្រោមទឹកដូចគ្នា។

ស្នាដៃសិល្បៈដ៏អស្ចារ្យនីមួយៗស្រីស្រស់សក់កូរ៉េ ត្រូវការពេលចន្លោះពី ២ ទៅ ៦ ម៉ោង ទើបគូររួច។ នារីដើមកំណើតរុស្ស៊ីរូបនេះ ចាប់ផ្តើមគូររូបក្រោមទឹកក៏ព្រោះតែចង់ផ្តិតយកសម្រស់ដ៏ត្រកាលនៃជីវិតក្រោមរលកសមុទ្រ ហើយបានបង្កើតស្នាដៃប្លែកៗមួយចំនួនរួចមកហើយ។  

វិចិត្រការនី Olga Belka

"រាល់ពេលមុជទឹកក្រោមសមុទ្រ ខ្ញុំចង់ផ្តិតយកសម្រស់ក្រោមទឹក និងចែករំលែកចំណាប់អារម្មណ៍របស់ខ្ញុំជាមួយអ្នកដទៃ។ វិចិត្រករ/ការនីមិនមែនជាអាជីពទេ ប៉ុន្តែជាបេសកកម្មមួយ។ ខ្ញុំចង់ចែករំលែកចក្ខុវិស័យនៃអាណាចក្រក្រោមទឹករបស់ខ្ញុំជាមួយពិភពលោក។ ហេតុនេះទើបខ្ញុំគូរគំនូរក្រោមទឹក។ ចំពោះខ្ញុំ សមុទ្រគឺជាធនធានគ្មានដែនកំណត់នៃការជំរុញទឹកចិត្ត និងថាមពល។" នារីសក់ពណ៌ទង់ដែងដែលហៅខ្លួនឯងថា “ជាងគំនូរក្រោមទឹក” បានបញ្ជាក់ដូច្នេះ។ 

សកម្មភាពគូរគំនូរក្រោមទឹក

យ៉ាងណាមិញ ប្រសិនបើអ្នកចង់ទិញផ្ទាំងគំនូរដូចរៀបរាប់ខាងលើ វាអាចមានតម្លៃដល់ទៅ ៣,០០០ ដុល្លារឯណោះ ហើយបើចង់មុជទឹកឱ្យនាងគូរក៏ត្រូវចំណាយដូចគ្នា។ បច្ចុប្បន្ន ក្រៅពីជំនាញផ្នែកវិចិត្រសិល្បៈ អ្នកនាងក៏កំពុងបង្រៀនក្មេងៗ និងមនុស្សពេញវ័យឱ្យចេះមុជទឹកផងដែរ៕

គំនូរក្រោមទឹក

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]