ស៊ុយអែត៖ លោក Boy Pisanu ជាតារាសម្ដែងប្រុសមួយដួង ដែលបានប្រឡូកចូលក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងនោះដែរ នាពេលសព្វថ្ងៃនេះ រូបលោកមានវ័យក៏កាន់តែច្រើនហើយមែន ប៉ុន្តែនៅតែមានកេរ្តិ៍ឈ្មោះបោះសម្លេង មិនថាក្នុង ឬក្រៅប្រទេស នោះទេ។

ដោយឡែក បើងាយមកមើលពីជីវិតឯកជននៃរឿងរ៉ាវស្នេហាផ្ទាល់ខ្លួនវិញ តារាប្រុសរូបនេះ ក៏បានមានទំនាក់ទំនងស្នេហា ជាមួយមិត្តស្រីជនជាតិស៊ុយអែតម្នាក់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាមួយគ្នានោះដែរ ពួកគេទាំងពីរ ក៏រមែងតែងតែនាំគ្នា ទៅដើរលេងកម្សាន្តរួមគ្នា ទាំងក្នុង និងក្រៅប្រទេស យ៉ាងមានសេចក្តីសុខជាមួយគ្នា ជារឿយៗ ថែមទៀតផង។

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមានក្ដីរំភើបជាខ្លាំងនោះ ដោយនាពេលថ្មីៗនេះ នៅក្នុងដំណើរកម្សាន្ត ក្នុងប្រទេសកំណើតមិត្តស្រី តារាប្រុសលោក Boy Pisanu បានលុតជង្គង់សុំមិត្តស្រីខ្លួនរៀបការ នៅកណ្ដាលផ្សារដែលមានមនុស្សជាច្រើន យ៉ាងរ៉ូមែនទិកមែនទែន។

ក្នុងនោះដែរ សម្រាប់ពេលវេលារៀបការតារាប្រុសរូបនេះ ក៏បានអះអាងថានឹងរៀបមង្គលការនាឆ្នាំក្រោយនេះ ដោយនឹងធ្វើនៅក្នុងប្រទេសស៊ុយអែត ដែលជាប្រទេសកំណើតអនាគតភរិយាលោកផ្ទាល់តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Boy Pisanu និងអនាគតភរិយា
Boy Pisanu និងអនាគតភរិយា
Boy Pisanu និងអនាគតភរិយា
Boy Pisanu និងអនាគតភរិយា
Boy Pisanu និងអនាគតភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]