ឥណ្ឌា៖ កាលពីថ្មីៗនេះភ្ញៀវទេសចរជនជាតិអាមេរិកមួយរូប ត្រូវបានក្រុមកុលសម្ព័ន្ធជនជាតិដើមភាគតិចបាញ់ព្រួញសម្លាប់យ៉ាងព្រៃផ្សៃនៅលើកោះដាច់ស្រយាលមួយឈ្មោះ North Sentinel Island របស់ប្រទេសឥណ្ឌា ។

លោក John Allen Chau

យោងតាមអ្នកនេសាទដែលដឹកបុរសរូបនេះបានឲ្យដឹងថា ក្រុមកុលសម្ព័ន្ធជនជាតិដើមភាគតិចបានបាញ់ព្រួញសម្លាប់ រួចយកសាកសពទៅចោលនៅលើឆ្នេរខ្សាច់។ ចំណែកប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះរូបនេះមានឈ្មោះ John Allen Chau អាយុ ២៧ឆ្នាំមកពីរដ្ឋ Alabama សហរដ្ឋអាមេរិក។

ប្រភពបន្តថា ការចូលទៅកាន់កោះនេះ ជាអំពើខុសច្បាប់ដែលហាមឃាត់ដោយរដ្ឋាភិបាល ព្រោះក្រុមកុលសម្ព័ន្ធជនជាតិដើមភាគតិចទាំងអស់នេះគឺរស់នៅដាច់ដោយឡែកពីមនុស្សទូទៅទាំងអស់ ទើបពួកគេបានបាញ់ព្រួញសម្លាប់បុរសរងគ្រោះតែម្តង។ 

កោះ North Sentinel Island

ក្រោយកើតហេតុ ប៉ូលិសបានធ្វើការឃាត់ខ្លួនអ្នកនេសាទដែលដឹកបុរសជនជាតិអាមេរិកទៅកាន់កោះនោះដោយខុសច្បាប់។

មូលហេតុដែលបុរសម្នាក់នេះទៅកាន់កោះដាច់ស្រយាលនោះគឺ លោកចង់បញ្ចុះបញ្ចូលក្រុមកុលសម្ព័ន្ធជនជាតិដើមភាគតិចទាំងអស់នោះឲ្យជឿលើព្រះយេស៊ូវ ប៉ុន្តែជាអកុសលបែរជាត្រូវស្លាប់ខ្លួនទៅវិញ។ 

យ៉ាងណាមិញ មុនពេលលោកទៅកាន់កោះនេះ លោកក៏បានសរសេរលិខិតមួយផ្ញើឲ្យក្រុមគ្រួសាររបស់លោកថា៖

«ខ្ញុំធ្វើបែបនេះព្រោះតែចង់ផ្សព្វផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវនៅលើកោះនេះ...សូមកុំស្តីបន្ទោសមនុស្សនៅក្នុងកុលសម្ព័ន្ធទាំងនេះអី ប្រសិនបើខ្ញុំត្រូវបានពួកគេសម្លាប់៕»

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

លោក John Allen Chau និងអ្នកនេសាទ
កោះ North Sentinel Island

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]