ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាកំប្លែងដ៏មានប្រជាប្រិយភាពអ្នកនាង ខ្ញុង បានបង្ហោះវីដេអូមួយ ដោយនិយាយចំៗថាខ្លួននឹងឈប់ទៅលេងក្រុងកំពង់សោម ជារៀងរហូត ក្រោយជួបរឿងហួសចិត្តនៅទីនោះ។

ផ្អែកលើវីដេអូ ប្រមាណជាជិត២នាទីបានឲ្យដឹងថា កាលពីថ្ងៃបុណ្យអុំទូកប្រពៃណីជាតិ អ្នកនាង ខ្ញុងនិងគ្រួសារ បាននាំគ្នាទៅលេងទឹកដីក្រុងកំពង់សោម។ ក៏ប៉ុន្តែនៅពេលដែលទៅដល់ទីនោះ រូបនាងផ្ទាល់បានជួបរឿងមិនគួរឲ្យជឿ ព្រោះថាតម្លៃសណ្ឋាគារនៅទីនោះ មានតម្លៃថ្លៃខ្លាំងរហូតជិត១០០ដុល្លារឯណោះ ដែលជាស្ទើរតែមិនអាចទទួលយកបាន ហើយមិនត្រឹមតែប៉ុណ្ណោះ នៅទីនោះគឺសម្បូរទៅដោយជនជាតិចិន និងមិនមានកន្លែងដើរលេងដូចពីមុននោះទេ។

ទោះជាយ៉ាងណាក្តី សម្រាប់រឿងហួសចិត្តនេះដែរ បានធ្វើឲ្យអ្នកនាង ខ្ញុងមិនសប្បាយចិត្តនោះទេ ហើយនាងក៏បាននិយាយបន្ថែមទៀតថា នាងនឹងឈប់មកលេងនៅទឹកដីនេះរហូត លុះត្រាណា តែមានកម្មវិធីជួលរូបនាងមកតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ខ្ញុង
ខ្ញុង
ខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង