ចិន៖ មួយរយៈចុងក្រោយនេះ ពាក្យចចាមអារ៉ាម រឿងលែងលះ រវាងតារាសម្តែងស្រីចិន Angelabay និង តារាប្រុស Xiaoming កំពុងតែក្តៅគគុកឆាបឆេះ និង កាន់តែចាប់អារម្មណ៍ខ្លាំងទៅ ពីសំណាក់មហាជន។

ក្នុងនោះ ក៏មានមនុស្សមិនតិចទេ ព្យាយាមស្វែងភស្តុតាង ដែលបញ្ជាក់ថា​ពួកគេ លែងលះគ្នាមែន ឬមិនមែន ព្រោះថា ខណៈពេលនេះ រឿងរបស់ពួកគេ ហាក់ដូចជា ស្រពេចស្រពិលនៅឡើយ។ ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ ក៏បានបង្ហោះរូបថត កូន និងនាង តែ២នាក់ ដែលកាន់តែធ្វើឲ្យ មនុស្សជាច្រើន កាន់តែសង្ស័យរឹតតែខ្លាំង ព្រោះកាលពីមុន នាងកម្រ ផុសរូបម្នាក់ឯងណាស់។

Angelabay និង តារាប្រុស Xiaoming
Angelabay និងកូន

បើតាមប្រភពព័ត៌មានមួយ បានប្រមូលផ្តុំ នូវបណ្តុំរូបថត របស់ពួកគេ តាំងពីថ្ងៃដែលពួកគេ ទាក់ទងគ្នា រហូតដល់ថ្ងៃដែលពួកគេ មានក្រុមគ្រួសារ ជាក់លាក់មួយ ដែលចង់ប្រៀបធៀប ពីសកម្មភាព និងចរិតរបស់ ប្តីរបស់នាង ថាបែបណា។

ជាមួយគ្នានោះដែរ ប្រហែលជាប្រិយមិត្ត អាចចាំបានថា កាលពីពួកគេ រៀបការ លោក Xiaoming បាននិយាយថា បើទោះបីជា ប្រពន្ធលោក មានអាយុ៨០ឆ្នាំ ក៏នៅតែស្រស់ស្អាតសម្រាប់លោកដែរ។ ប៉ុន្តែពេលនេះ រូបនាង មិនទាន់ឈានដល់វ័យនេះផង ស្រាប់តែចិត្តរបស់លោក បានប្រែប្រួល សូម្បីតែទង្វើ។

មិនតែប៉ុណ្ណោះ កន្លងមក ក៏ត្រូវគេចាប់បានថា រូបលោក ឧស្សាហ៍ដើរលេង ជាមួយមិត្តភក្តិ សប្បាយរីករាយ ស្និទ្ធស្នាលជាមួយនឹងមនុស្សស្រីប្លែកមុខ មិនខ្វល់ពីប្រពន្ធ ខណៈរូបនាង មើលថែកូនតែម្នាក់ឯងផង ទៅធ្វើការផង។

យ៉ាងណាមិញ រូបថតមុន និងក្រោយរៀបការរបស់ ពួកគេ ក៏មានមនុស្សជាច្រើន បាននិយាយថា គ្រប់យ៉ាងបានប្រែប្រួលបន្តិចម្តងៗហើយ ហើយដំណឹងលែងលះ ក៏អាចជាការពិត ក៏ថាបានដែរ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

តោះមើលរូបថតរបស់ពួកគេ មុន និងក្រោយរៀបការ ទាំងអស់គ្នា៖

កាលស្រលាញ់គ្នា​
កាលស្រលាញ់គ្នា​
កាលស្រលាញ់គ្នា​
កាលស្រលាញ់គ្នា​
ពេលនាង ពរពោះកូន
ក្រោយសម្រាលកូន គឺនាងមើលកូនតែម្នាក់ឯង
ក្រោយសម្រាលកូន គឺនាងមើលកូនតែម្នាក់ឯង
ប្តូីនាង ដើរលេង និងស្និទ្ធស្នាលជាមួយស្រីផ្សេង
ប្តូីនាង ដើរលេង និងស្និទ្ធស្នាលជាមួយស្រីផ្សេង
កម្មវិធីនៅក្នុងផ្ទះ ក៏លែងមានវត្តមាននាងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]