កូរ៉េខាងត្បូង៖ ប៉ុន្មានខែចុងក្រោយនេះ អតីតតារាសម្តែង ស្រីម៉ុច ហាក់ដូចជា មានរឿងមិនសូវសប្បាយចិត្តប៉ុន្មានទេ ពាក់ព័ន្ធនឹងការស្លៀកពាក់ស៊ិចស៊ីរបស់អ្នកនាង។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏រូបនាង មិនបានខ្វល់ខ្វាយច្រើន សំខាន់ កាន់តែដើរលេងជាងមុនទៅទៀត។

កាលពីថ្មីៗនេះដែរ តារាស្រីរូបនេះ ក៏បានបង្ហាញនូវរូបថតមួយចំនួន ដែលអ្នកនាង និងក្រុមគ្រួសារបានដើរលេងលំហែកាយ នៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះ អ្នកនាង ក៏បានតែងខ្លួន ឡើងជិតខ្លាំង រហូតស្ទើរតែមើលមិនស្គាល់ជាអ្នកនាងទៀតផង ក៏ព្រោះនៅទីនោះ ត្រជាក់ខ្លាំងពេក ទើបនាងតែងខ្លួនបែបនេះ។

ក្រោយពីបានឃើញ រូបភាពយ៉ាងដូច្នោះ ក៏មានមនុស្សជាច្រើន បានសរសើរពីគ្រួសារអ្នកនាង ទោះរវល់ការងារប៉ុណ្ណា ក៏ស្វាមីអ្នកនាង នៅតែនាំអ្នកនាង ដើរលេងកម្សាន្ត តាមបណ្តាប្រទេសនានា យ៉ាងមានសុភមង្គលដែរ៕

ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច និងគ្រួសារ
ស្រីម៉ុច
ស្រីម៉ុច
ស្រីម៉ុច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]