ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ដែលបានតាមដានកម្មវិធីប្រគុំតន្រ្តីធំៗនានា នៅក្នុងឱកាសពិធីបុណ្យអុំទូកដែលបាន ប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃមកនេះឃើញថា មានអ្នកសិល្បៈ ក៏ដូចជាក្មេងៗបេក្ខភាពThe Voice Kids រដូវកាលទី១ និងទី២ ជាច្រើន បាននាំគ្នាឡើងសម្តែងយ៉ាងរីករាយ។

នៅក្នុងទិដ្ឋភាពអ៊ូអរ ដែលពោរពេញដោយតារាជាច្រើននោះ គឺក៏បានចាប់អារម្មណ៍ថាម្ចាស់ពានរង្វាន់The Voice Kids រដូវកាលទី១ ប្អូនប្រុសពេជ្រ ថៃ មិនឃើញឡើងច្រៀងដូចឆ្នាំមុនៗឡើយ ដូច្នោះហើយក៏មានការកើតឆ្ងល់គ្រប់គ្នាតែម្តង។

មិនបានប៉ុន្មានផង ក៏បានលេចនូវវីដេអូសកម្មភាពច្រៀងរបស់ ពេជ្រ ថៃ និងកុមារជាច្រើនទៀត នៅក្នុងកម្មវិធីប្រគុំតន្រ្តីមួយកន្លែង ដែលមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ មិនត្រឹមតែប៉ុណ្ណោះប្អូនប្រុស ក៏បានបញ្ចេញសម្លេងនៅក្នុងបទចម្រៀងថ្មីៗរបស់ខ្លួនយ៉ាងពីរោះជាច្រើនទៀត។

ក្រោយពីបានឃើញវីដេអូនេះ ទើបដឹងថាពេជ្រ ថៃ មមាញឹកនៅក្នុងការងារសិល្បៈខ្លាំងបែបណា ទោះបីជាឆ្នាំនេះម្ចាស់ពានរង្វាន់រូបនេះមិនបានច្រៀង ដូចកាលពីឆ្នាំមុនយ៉ាងណាក្តី៕

សូមទស្សនាវីដេអូពេជ្រ ថៃ ច្រៀងក្នុងពិធីបុណ្យអុំទូកប៉ុន្មានថ្ងៃមុននេះ ខាងក្រោមនេះ៖ 

ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ
ប្អូនប្រុសពេជ្រ ថៃ ច្រៀងពេលបុណ្យអុំទូក
ប្អូនប្រុសពេជ្រ ថៃ ច្រៀងពេលបុណ្យអុំទូក
ប្អូនប្រុសពេជ្រ ថៃ ច្រៀងពេលបុណ្យអុំទូក
ប្អូនប្រុសពេជ្រ ថៃ ច្រៀងពេលបុណ្យអុំទូក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ