លោកអ្នកដឹងទេខ្យល់អាកាស ដែលយើងទាំងអស់គ្នាកំពុងស្រូបជារៀងរាល់ថ្ងៃនេះ កំពុងតែអាចសម្លាប់យើងបន្តិចៗម្តងបាន។

ការសិក្សាបានបង្ហាញឲ្យដឹងថា ម៉ូលេគុលនៃខ្យល់អាកាសកំពុងត្រូវបានបំពុលយ៉ាងខ្លាំងក្លាជាមួយសារធាតុគីមី PM2.5 ដែលវាជាសារធាតុដ៏តូចល្អិតខ្លាំង ហើយអាចរាលដាលឆ្លងកាត់ចូលក្នុងសួត និងចរន្តឈាមរបស់យើងទៀតផង។

ជាលទ្ធផល កាលណាយើងធ្វើការស្រូបចូលក្នុងខ្លួនជារៀងរាល់ថ្ងៃ វានឹងបង្កនូវបញ្ហាសុខភាពទូទៅយ៉ាងច្រើន។ វាអាចប៉ះពាល់ទៅដល់ប្រព័ន្ធដង្ហើម ប្រព័ន្ធរបត់ឈាម (បេះដូង និងសរសៃឈាម) ហានិភ័យនៃជំងឺមហារីកផ្សេងៗ (ជាពិសេសមហារីកសួត) ជំងឺប្រព័ន្ធប្រសាទ និងជំងឺទឹកនោមផ្អែមទៀតផង។

លើសពីនេះទៅទៀត ការសិក្សាថ្មីមួយបានសន្និដ្ឋានថា ការបំពុលបរិយាកាសដោយសារផ្សែងគ្រឿងចក្រ ផ្សែងនៃការដុតសម្រាម ព្រៃ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតអស់រយៈពេលយូរ អាចកាត់អាយុសង្ឃឹមរស់របស់យើងដល់ទៅជិត២ឆ្នាំឯណោះ។ នេះគ្រាន់តែដោយសារខ្យល់អាកាសដែលបំពុលប៉ុណ្ណោះ ហើយមិនទាន់គិតទៅដល់ផលប៉ះពាល់របស់វាក្នុងការបង្កនូវជំងឺផ្សេងៗទៀតផង ដូចជាជំងឺមហារីកជាដើម។

បើទោះបីជាយើងអាចការពារខ្លួនឯងផ្ទាល់ពីជំងឺផ្សេងៗបាន តាមរយៈការបញ្ឍប់ទម្លាប់មិនល្អ និងងាកមកហាត់ប្រាណឲ្យបានទៀងទាត់ក្តី ប៉ុន្តែយើងម្នាក់ឯងមិនអាចការពារ ឬទប់ទល់នឹងឥទ្ធិពលដ៏កាចសាហាវនៃការបំពុលខ្យល់អាកាសបានឡើយ។

វាទាមទារឲ្យមានការអន្តរាគមនិងធ្វើការផ្លាស់ប្តូរទូទាំងពិភពលោក ដើម្បីស្វែងរក ដំណោះស្រាយសម្រាប់បញ្ហាសកលលោកមួយនេះ។ ប៉ុន្តែមុននឹងផ្លែផ្កាចាប់ផ្តើមមាន លុះត្រាណាការការពារខ្លួនឯងសាមញ្ញៗដូចជា ពាក់ម៉ាស់នៅពេលធ្វើដំណើរតាមទោចក្រយានយន្ត ឬ ប្រើប្រាស់ឡានក្រុងសាធារណៈឲ្យបានច្រើនកាន់តែប្រសើរ ព្រោះយើងអាចចៀសផុតពីឥទ្ធិពលនៃផ្សែង៕

ការបំពុលបរិយាកាសដោយរថយន្ត
អត្រាស្លាប់ដែលអាចបង្កឡើងដោយការបំពុសបរិយាកាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]