ភ្នំពេញ៖ បន្ទាប់ពីភរិយាជាទីស្រលាញ់របស់តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយហុងដា បានស្លាប់ចោលទៅអស់រយៈពេលជាច្រើនឆ្នាំមក ឃើញថាតារារូបនេះខំមើលថែកូនស្រីជាទីស្រលាញ់របស់ខ្លួន បូករួមនឹងការធ្វើការរកប្រាក់ និងធ្វើឲ្យព្រះនាងតូចរបស់លោកមានក្តីសុខ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ គឺជាថ្ងៃពិសេសថ្ងៃកំណើតគម្រប់ខួប២ឆ្នាំ របស់កូនស្រីសំណព្វខ្លួន ដែលលោកមិនភ្លេច និងឲ្យរំលងថ្ងៃដ៏ល្អរបស់នាងនោះទេ ទោះបីជាលោកមានភាពមមាញឹកខ្លាំង នៅក្នុងការងារសិល្បៈយ៉ាងណាក្តី។ជាមួយគ្នានេះ លោកក៏បានធ្វើការជប់លៀងញុំអាហារ ជួបជុំគ្រួសារបន្តិចបន្តួច និងមានការSurprise នំខេក យ៉ាងពោរពេញដោយស្នាមញញឹម។

ទង្វើដ៏ល្អមួយនេះបានធ្វើឲ្យមហាជនជាច្រើន សរសើរដល់លោកគ្រប់គ្នា ដែលទោះបីជាភរិយាមិននៅជិតដូចមុនយ៉ាងណាក្តី តែលោកក៏នៅតែដើរតួជាស្វាមី ឪពុកដ៏ល្អសម្រាប់កូន និងសម្រាប់ភរិយា ដែលបានស្លាប់ទៅ អស់ពេលជាច្រើនឆ្នាំមកនេះ។

គួររម្លឹកផងដែរថា ភរិយាដ៏ស្រស់ស្អាតរបស់លោកបានស្លាប់ចោល ដោយសារតែកូនប្រុសជាទីស្រលាញ់របស់ខ្លួន បានធ្វើការសម្លាប់នៅក្នុងផ្ទះកាលពីប៉ុន្មានឆ្នាំមុន យ៉ាងគួរឲ្យរន្ធត់ ហើយទិដ្ឋភាពដ៏សោកសៅនេះ នៅតែដកជាប់អារម្មណ៍របស់មហាជនជានិច្ច៕

សូមទស្សនាវីដេអូ នាយហុងដា ធ្វើខួបកំណើតឲ្យកូនស្រីខាងក្រោមនេះ៖ 

នាយហុងដា និងគ្រួសារ
នាយហុងដា និងប្រពន្ធកាលនៅរស់
នាយហុងដា និងកូនស្រី
នាយហុងដា និងកូនស្រី
នាយហុងដា និងកូនស្រី
នាយហុងដា និងកូនស្រី
នាយហុងដា ធ្វើខួបកំណើតឲ្យកូនស្រី
នាយហុងដា ធ្វើខួបកំណើតឲ្យកូនស្រី
នាយហុងដា ធ្វើខួបកំណើតឲ្យកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា