កូរ៉េខាងត្បូង៖ បើនិយាយពីតារាចម្រៀងស្រីជនជាតិថៃនាង Lalisa Manoban បើទោះជានាងមិនមែនជនជាតិកូរ៉េ ក៏ប៉ុន្តែប្រជាប្រិយភាពរបស់នាង ហាក់មានសន្ទុះខ្លាំងមិនចាញ់សមាជិកដទៃនៅក្នុងក្រុម BLACKPINK នោះទេ។

ដោយឡែក កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម ទៅលើនាង Lisa ក្រោយពីមានការចាប់អារម្មណ៍របស់ក្រុមអ្នកគាំទ្ររបស់ BLACKPINK ទើបតែសង្កេតឃើញថា នៅក្នុងMVបទថ្មីរបស់នាង Jennie មានចំណងជើងថា “Solo” អ្នករាំក្នុងបទនោះ មានការស្លៀកពាក់ខោអាវម៉ូតដូចនឹង Lisa បេះបិតតែម្តង។

ក្នុងនោះដែរ ក្រុមអ្នកគាំទ្រទាំងនោះពិតជាឆួលច្រមុះយ៉ាងខ្លាំង ដោយបាននិយាយចំៗទៅកាន់ផលិតកម្ម YG ថា៖

សាររបស់អ្នកគាំទ្រ

ម៉្យាងវិញទៀត ផេកអ្នកគាំទ្ររូបនោះ ក៏បាននិយាយទៅដល់តារាស្រីម្នាក់ឈ្មោះថា Minzy អតីតសមាជិកក្រុម 2NE1 ក៏ដូចជាអតីតតារាក្នុងផលិតកម្ម YG ថាទង្វើដែលផលិតកម្មធ្វើដាក់ Lisa មិនខុសពីទង្វើរធ្វើដាក់ Minzy នោះទេ ហើយវាក៏ជាមូលហេតុដែលនាង បង្ខំចិត្តចាកចេញពីផលិតកម្មយក្សនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ប្រភពហ្វេសប៊ុក៖ BlackVelvet Cambodia

Lisa
Lisa
Lisa
ខោអាវអ្នករាំដូចLisa
ខោអាវអ្នករាំដូចLisa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]