ភ្នំពេញ៖ មកទល់នឹងពេលនេះឃើញថា ស្នេហារបស់ពិធីករដែលពោរពេញដោយសម្តីចាក់ទឹកមិនលេច លោកប៉ែន ចំរ៉ុង និងគូស្នេហ៍ កាន់តែមានភាពផ្អែមល្ហែមនឹងគ្នាកាន់តែខ្លាំងឡើង ក្រោយលេចធ្លាយនូវចំណងស្នេហារបស់អ្នកទាំងពីរ។

រីឯរឿងអនាគតរៀបការជាមួយនឹងគ្នាក៏តារារូបនេះ មិនទាន់បានបង្ហើបប្រាប់ទៅកាន់អ្នកគាំទ្រនៅឡើយនោះទេ ខណៈពេលដែលអ្នកទាំងពីរបានស្រលាញ់គ្នា និងតែងតែដើរលេងជាមួយគ្នាយ៉ាងមានសុភមង្គល ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ ក៏បានលេចនូវវីដេអូ និងរូបភាពប៉ុន្មានសន្លឹក របស់តារាប្រុសពូកែសម្តីរូបនេះ ជាមួយគូស្នេហ៍យ៉ាងរ៉ូមែនទិក។

ដោយក្នុងនោះលោកបានធ្វើការ Surprise ជាមួយនឹងចិញ្ចៀនមួយវង់ ដើម្បីធ្វើការសុំរៀបការ និងភ្ជាប់សាច់ឈាម ឈានជើងចូលមកកាន់គ្រួសាររបស់លោក មើលទៅពិតជាមានសុភមង្គលនឹងគ្នាខ្លាំងតែម្តង។

មិនត្រឹមតែប៉ុណ្ណោះសកម្មភាពមួយនេះក៏ត្រូវបានគេភ្ជាប់ជាមួយនឹងសារដ៏ខ្លីមួយថា« Welcome to our family we so happy to have u to our family. សូមស្វាគមន៍មកកាន់គ្រួសាររបស់យើង ពួកយើងពិតជាសប្បាយរីករាយណាស់ដែលមានអ្នក ចូលមកក្នុងគ្រួសាររបស់យើង»។

ទង្វើរបស់តារារូបនេះ ក៏ដូចជាគ្រួសាររបស់លោក បានធ្វើឲ្យគូស្នេហ៍ថ្មីសប្បាយចិត្ត និងញញឹមយ៉ាងមានក្តីសុខ នៅពេលដែលឃើញគូស្នេហ៍របស់ខ្លួនបំពាក់ចិញ្ចៀននៅចំពោះមុខគ្រួសារបែបនេះ។ លើសពីនេះទៅទៀត អ្នកគាំទ្រក៏រង់ចាំមើលថ្ងៃពិសេសរបស់លោក ដែលនឹងធ្វើឡើងក្នុងពេលខាងមុខនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប៉ែន ចំរុ៉ង និងគូស្នេហ៍
ប៉ែន ចំរុ៉ង និងគូស្នេហ៍
ប៉ែន ចំរុ៉ង ជូនចិញ្ចៀនដល់គូស្នេហ៍
ប៉ែន ចំរុ៉ង ជូនចិញ្ចៀនដល់គូស្នេហ៍
ប៉ែន ចំរុ៉ង ជូនចិញ្ចៀនដល់គូស្នេហ៍
ប៉ែន ចំរុ៉ង ជូនចិញ្ចៀនដល់គូស្នេហ៍
ប៉ែន ចំរុ៉ង ជូនចិញ្ចៀនដល់គូស្នេហ៍
ប៉ែន ចំរុ៉ង ជូនចិញ្ចៀនដល់គូស្នេហ៍
ប៉ែន ចំរុ៉ង ជូនចិញ្ចៀនដល់គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង