ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ ផេកហ្វេសប៊ុកផ្លូវការរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បង្ហោះវីដេអូមួយ កំពុងតែហាត់សមបទចម្រៀងនៅក្រោយឆាក ត្រៀមសម្តែងក្នុងការប្រគំតន្ត្រីរបស់ខ្លួន។

ផ្អែកលើវីដេអូនោះដែរ មហាជនបានចាប់អារម្មណ៍ថា ខណៈពេលលោក ព្រាប សុវត្ថិ កំពុងតែហាត់សម ស្រាប់តែគេឃើញអ្នកនាង សុខ ស្រីនាង ដែលជាតារាចំណូលថ្មីរួមទ្រនំជាមួយលោក បានយកទូរស័ព្ទ មកថតសកម្មភាពហាត់សមរបស់លោក ព្រាប សុវត្ថិ។

ទន្ទឹមនឹងនោះ ស្របពេលដែលអ្នកនាង សុខ ស្រីនាង កំពុងតែថត លោក ព្រាប សុវត្ថិ ក៏បានធ្វើរឿងមួយដាក់នាង ដោយរូបលោក បានចម្រៀងបណ្តើរធ្វើកាយវិការនិងទឹកមុខដាក់នាងបណ្តើរ ដែលធ្វើឲ្យតារាស្រីរូបនេះ អៀនមុខក្រហមញញឹមបិទមាត់មិនជិតនោះទេ។

ទោះជាយ៉ាងណាក្តី ក្រោយពីបានមើលវីដេអូនេះហើយ មហាជនពិតជាអស់សំណើចនឹងអ្នកនាង សុខ ស្រីនាង យ៉ាងខ្លាំង ព្រោះថាកាយវិការអៀនរបស់នាង ពិតជាគួរឲ្យស្រលាញ់មែនទែន៕

កុំឲ្យខាតពេលយូរ ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

ព្រាប សុវត្ថិ
សុខ ស្រីនាង
សកម្មភាព ស្រីនាង ក្នុងវីដេអូ
សកម្មភាព ស្រីនាង ក្នុងវីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង