ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីតារាកំប្លែងស្រី ស្រីលាភ បានសម្រាលបានកូនភ្លោះស្រី កាលពីមួយរយៈពេលមុន ដែលដំណឹងនេះ បានធ្វើបណ្តាមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ 

មិនតែប៉ុណ្ណោះ កាលពីដំបូង ក៏មានមនុស្សជាច្រើន មានការឆ្ងល់ និងមិនដឹងថា តើអ្នកណា ជាឪពុកក្មេង ទាំងដែលស្រីលាភ មិនដែលបង្ហាញសូម្បីតែបន្តិច។ ហើយក៏មានអ្នកខ្លះ បានដឹងថា នាយក្រឹម ជាឪពុកក្មេងផងដែរ គ្រាន់តែ មិនទាន់មាន អំណះអំណាងពិតប្រាកដ។

ប៉ុន្តែ បើទោះបីជាយ៉ាងណា ក៏តារាស្រីរូបនេះ នៅតែមិនបញ្ចេញ ឬសារអ្វីពាក់ព័ន្ធនឹងកូនរបស់នាងនោះដែរ រហូតកាលពីថ្ងៃអុំទូក ទី៣ ចំថ្ងៃកំណើតកូនភ្លោះ គម្រប់១ឆ្នាំ ទើបរូបនាង បង្ហាញពីរឿងរ៉ាវ និងបណ្តុំរូបជាច្រើនសន្លឹក ទាក់ទងនឹងរបស់ពួកគេតែម្តងទៅ។

ក្នុងនោះ ស្រីលាភ ក៏បានទម្លាយនាមត្រកូល កូនស្រីរបស់នាងទាំង២ ដែលមានឈ្មោះថា «អ៊ូ ប៉ុនអេលលីណា» និងម្នាក់ទៀត «អ៊ូ ប៉ុនអេលលីសា» ដែលដូចនឹងនាមត្រកូល នាយក្រឹម បេះដាក់ ឈ្មោះពិតលោក គឺ «អ៊ូ ប៉ុណ្ណារ៉ាត់»។ 

ជាពិសេស នាយក្រឹម ក៏បានស៊ែរ រូបថតកូនៗរបស់លោក ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលអាចសបញ្ជាក់ កាន់តែច្បាស់ថា ពួកគេ លែងលាក់លៀម និងលាក់បាំង ពីរឿងរ៉ាវរបស់ពួកគេ តទៅទៀត ព្រោះថា រយៈពេល១ឆ្នាំហើយ ដែលពួកគេ បានលាក់រឿងនេះ មិនសូវប្រកាសជាសាធារណៈ គឺទើបតែពេលនេះទេ ពួកគេ ហ៊ានបញ្ចេញ៕

ស្រីលាភ និងកូនភ្លោះ
កូនភ្លោះរបស់នាង
ស្រីលាភ និងកូនភ្លោះ
កូនភ្លោះរបស់នាង
កូនភ្លោះរបស់នាង
កូនភ្លោះរបស់នាង
កូនភ្លោះរបស់នាង
កូនភ្លោះរបស់នាង
កូនភ្លោះរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្រីលាភ (កំប្លែង)