ភ្នំពេញ៖ កាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ តារាសម្ដែងជើងចាស់ប្រុសស្រីល្បីឈ្មោះ លោក សាវិន ហ្វីលីព និងអ្នកស្រី សែម ឆវី បានប្រារព្ធរៀបចំធ្វើនូវកម្មវិធី «រំឭកគុណគ្រូរបាំ» នៅឯនាយកដ្ឋានសិល្បៈទស្សនីយភាព ដោយទិដ្ឋភាពនៅក្នុងកម្មវិធីពោរពេញទៅដោយ ភាពក្តុកក្តុលយ៉ាងក្រៃលែង អមជាមួយនឹងទឹកភ្នែកបង្ហាញពីភាពក្តុកក្តួលផងដែរ ។

ជាការពិតណាស់ គោលបំណងនៃការប្រារព្ធនូវកម្មវិធីនេះឡើង គឺដើម្បីបង្ហាញពីក្តីស្រលាញ់ និងទឹកចិត្តដឹងគុណលោកគ្រូអ្នកគ្រូ ព្រឹទ្ធាចារ្យផ្នែករបាំ ក៏ដូចជាសិល្បករជើងចាស់ ដែលពួកគាត់តែងតែលះបង់កម្លាំងកាយចិត្ត និងពេលវេលាសឹងតែមួយជីវិតរបស់ពួកគាត់ បង្ហាត់បង្រៀនដល់សិស្សរាប់រយពាន់នាក់។

មិនតែប៉ុណ្ណោះ ក្នុងនោះក៏មានសិល្បៈកររលកក្រោយមួយចំនួន ក៏បានបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការដឹងគុណយ៉ាងធំធេងរបស់ខ្លួន ចំពោះអ្នកគ្រូលោកគ្រូផងដែរ។

តួយ៉ាង ក្នុងនោះកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ក៏បានបង្ហាញពីទឹកចិត្តរបស់ខ្លួន ដោយបានចូលរួមជាសប្បុរសបរិច្ចាគថវិការផ្ទាល់ខ្លួន ចំនួន៥០០ដុល្លា ជួយដល់កម្មវិធី រំឭកគុណគ្រូរបាំកាលពីព្រឹកមិញនេះ។

លើសពីនេះទៅទៀតនោះ តារាចម្រៀងស្រីជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានបង្ហាញពីទឹកចិត្តបរិច្ចាគថវិការចំនួន៥០០ដុល្លា សម្រាប់កម្មវិធីនេះផងដែរ៕ 

ទស្សនាទិដ្ឋភាពកម្មវិធីខាងក្រោម៖

សាវិន ហ្វីលីព និង សែម ឆវី
សាវិន ហ្វីលីព និង ភរិយា ធ្វើពិធីរំឮកគុណគ្រូ ព្រឹកមិញនេះ
សាវិន ហ្វីលីព និង ភរិយា ធ្វើពិធីរំឮកគុណគ្រូ ព្រឹកមិញនេះ
សាវិន ហ្វីលីព និង ភរិយា ធ្វើពិធីរំឮកគុណគ្រូ ព្រឹកមិញនេះ
សាវិន ហ្វីលីព និង ភរិយា ធ្វើពិធីរំឮកគុណគ្រូ ព្រឹកមិញនេះ
សាវិន ហ្វីលីព និង ភរិយា ធ្វើពិធីរំឮកគុណគ្រូ ព្រឹកមិញនេះ
សាវិន ហ្វីលីព និង ភរិយា ធ្វើពិធីរំឮកគុណគ្រូ ព្រឹកមិញនេះ
ពិធីរំឮកគុណគ្រូ ព្រឹកមិញនេះ
ពិធីរំឮកគុណគ្រូ ព្រឹកមិញនេះ
ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]