ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង សំឡេងពីរោះ កញ្ញា រ៉េត ស៊ូហ្សាណា ជាតារាពន្លកថ្មី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ នាពេលបច្ចុប្បន្ននេះ។

ដោយឡែក បើក្រឡេកទៅមើលពីរូបសម្រស់ របស់ម្ចាស់បទ «ត្រូវការកម្លាំងចិត្ត» រូបនេះវិញ ហ្សាណា នាងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងដូចគ្នា ស្រស់ស្អាតមិនចាញ់ទៅនឹងតារាស្រីដទៃ នៅក្នុងសង្គមសិល្បៈនោះឡើយ។ 

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមការបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនី ហ្វេសប៊ុកផ្លូវការរបស់កញ្ញា រ៉េត ស៊ូហ្សាណា គ្រាដែលនាងសម្ដែងនៅលើឆាកប្រគំតន្រ្តីមួយ បានឆក់បេះដូងមហាជន ពិសេសហ្វេនៗ ដែលជាអ្នកគាំទ្រជាច្រើន ឲ្យចាប់អារម្មណ៍និងលាន់មាត់សរសើរ ពីសម្រស់ដ៏ស្រស់ឆើតរបស់នាង ក្នុងឈុតសម្លៀកបំពាក់ប្រៀបបីដូចជាព្រះនាងតូច។

នៅក្នុងនោះ ហ្សាណា នាងបានគ្រងនូវរ៉ូបវែង អមទៅដោយម្កុដផ្លេកៗ ដែលមើលទៅពិតជាស្រស់ស្អាតខុសពីសព្វដង ខណៈធ្វើឲ្យទស្សនិកជនឃើញហើយ លាន់មាត់សរសើរគ្រប់ៗគ្នា ពីក្រមុំរូបស្រស់នេះតែម្តង ៕

ទស្សនារូបភាពខាងក្រោម៖ 

កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា
កញ្ញា រ៉េត ស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា