ភ្នំពេញ៖ រយៈពេល ៣ ថ្ងៃជាប់គ្នា ចាប់ថ្ងៃទី 21 ដល់ថ្ងៃទី 23 ខែវិច្ឆិកា ក្នុងពិធីបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ ក្រុមហ៊ុន HiteJinro ដែលជាក្រុមហ៊ុនផលិតស្រា Jinro បានបង្កើតជាបរិយាកាសរំភើបរីករាយ ក៏ដូចជាការចែករំលែកវប្បធម៌រវាងយុវជនយុវនារីជំនាន់ថ្មីកម្ពុជា តាមរយៈព្រឹត្តិការណ៍តន្រ្តី EDM 360 ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

តន្រ្តី EDM 360

តន្រ្តី EDM 360 ធ្លាប់បានកើតឡើងម្ដងរួចមកហើយ កាលពីព្រះរាជពិធីបុណ្យអុំទូកឆ្នាំមុន តែសម្រាប់ឆ្នាំនេះរឹតតែធំជាងឆ្នាំមុន ព្រោះថាវត្តមាន DJ Soda បានត្រៀមខ្លួនជាស្រេចនាំយកចង្វាក់ថ្មីៗមកបង្ហាញ ដែលធ្វើឲ្យកម្មវិធីទទួលបាននូវភាពសប្បាយរីករាយ។ រឹតតែពិសេសជាងនេះ DJ ល្បីៗមកពីប្រទេសកូរ៉េ ថៃ ឡាវ កម្ពុជា និងជាច្រើនទៀត ដែលប្រៀបបានទៅនឹងការច្របាច់បញ្ចូលគ្នារវាងវប្បធម៌ជាច្រើនពីប្រទេសជិតខាង មកចែករំលែកក្នុងទីតាំងតែមួយ គឺនៅកោះពេជ្រក្នុងរយៈពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក។

លោក Hwang Jungho នាយកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិរបស់ក្រុមហ៊ុន ជីនរ៉ូ បានមានប្រសាសន៍ថា កម្មវិធីនេះ គឺរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិរវាង៤ប្រទេស គឺប្រទេសកូរ៉េ ថៃ ឡាវ និងកម្ពុជា ក្នុងគោលបំណងនាំយកនូវភាពរំភើបអស្ចារ្យដល់យុវវ័យកម្ពុជា និងអតិថិជន Jinro ទាំងអស់។

លោក Jungho បានបន្តថា៖

«ស្រា ជីនរ៉ូ នឹងនាំលោកអ្នកជួបជាមួយឌីជេ និងតារាល្បីៗ ជាមួយបទពិសោធនៃ បច្ចេកទេសពន្លឺ និងបច្ចេកទេសសម្លេងលំដាប់អន្តរជាតិ ជាពិសេសបច្ចេកទេសតុបតែងឆាកដ៏អស្ចារ្យ ព្រមទាំងកម្មវិធីកម្សាន្តសប្បាយយ៉ាងច្រើនទៀត»។
តន្រ្តី EDM 360

លោកសង្ឃឹមថា ជីនរ៉ូ នឹងស្ថិតក្នុងដួងចិត្តយុវវ័យគ្រប់រូប បន្ទាប់ពី EDM 360 Festival បានបញ្ចប់ទៅ។

កម្មវិធីប្រគំតន្ត្រី ចាប់ផ្តើមពីម៉ោង៥ល្ងាច ដល់ម៉ោង២ព្រឹក ដែលជាពេលវេលាដ៏រីករាយសម្រាប់រាំលេង ជាមួយតារាក្នុងចិត្តរបស់អ្នក ព្រមទាំងការភ្លក្សនូវរសជាតិស្រាលស្រទន់របស់ជីនរ៉ូ ។ ជីនរ៉ូ ជាស្រាសូជូ ពេញនិយម និងលក់ដាច់បំផុតនៅប្រទេសកូរ៉េ។

តោះមកមើលរូបភាពខ្លះពីកម្មវិធី EDM 360 Festival៖ 

តន្រ្តី EDM 360
តន្រ្តី EDM 360
តន្រ្តី EDM 360
តន្រ្តី EDM 360
តន្រ្តី EDM 360

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]