ភ្នំពេញ៖ ក្នុងឱកាសបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរស្ទើរតែគ្រប់រូប បានជួបជុំក្រុមគ្រួសារក៏ដូចជាជួបជុំមិត្តភក្តិ ធ្វើដំណើរកម្សាន្តដើរលេងទីជិតទីឆ្ងាយ យ៉ាងសប្បាយរីករាយ។

ងាកមកទីក្រុងភ្នំពេញឯណេះវិញ គឺពោរពេញទៅដោយភាពអ៊ូអរប្រជុំទៅដោយមនុស្សម្នា មកកម្សាន្តលេង ជាពិសេសគឺមកទស្សនាការប្រណាំងទូកនៅឯមាត់ទន្លេ និងដើរទស្សនាពីសម្រស់យ៉ាងស្រស់ស្អាតពេលរាត្រី នៃទីក្រុងដ៏ស៊ីវីល័យមួយនេះផងដែរ។

ក្រៅពីនេះ ក៏មានការប្រគំតន្រ្តីតូចធំជាច្រើន បានប្រារព្ធឡើងស្ទើរតែគ្រប់ទីកន្លែង ដែលធ្វើឲ្យតារាសិល្បៈជាច្រើន មានការមមាញឹកយ៉ាងខ្លាំង ស្ទើរតែដកខ្លួនមិនរួចតែម្តង។

ដោយឡែក កាលពីម្សិលមិញនេះផងដែរ ក៏មានបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលមិនតិចនោះទេ ជាមួយនឹងរូបថតមួយសន្លឹក របស់តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង សុគន្ធ និសា

តាមរយៈរូបថតខាងក្រោមនេះ បានឲ្យឃើញថា តារាចម្រៀងស្រីសំឡេងផ្អែមរូបនេះ បានស្លៀកសម្លៀកបំពាក់បែបសាមញ្ញ ប៉ុន្តែបិទបាំងមុខយ៉ាងជិតឈឹងជាមួយនឹង ម៉ាស ព្រមនឹងក្រមាឃ្លុំមុខយ៉ាងជិតតែម្តង ខណៈនាងដើរតាមផ្លូវមាត់ទន្លេក្នុងអំឡុងបុណ្យអុំទូក ថ្ងៃទី៣យប់មិញនេះ។

យោងតាមប្រភពបានឲ្យដឹងថា មូលហេតុដែលតារាស្រី សុគន្ធ និសា បិទបាំងមុខដើរតាមផ្លូវសាធារណៈបែបនេះ គឺដោយសារតែ នាងទើបតែចេញពីសម្តែង ក្នុងកម្មវិធីប្រគំតន្រ្តីមួយ ប៉ុន្តែដោយសារតែ ផ្លូវស្ទះខ្លាំងពេក សូម្បីតែម៉ូតូក៏ជិះមិនបានផងដែរនោះ ទើបនាងសម្រេចចិត្តចុះដើរតាមផ្លូវ និងឆ្លៀតឱកាសដើរកម្សាន្តនាថ្ងៃអុំទូកចុងក្រោយនោះតែម្តងទៅ៕ 

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា ដើរតាមផ្លូវម្សិលមិញនេះ
សុគន្ធ និសា ដើរតាមផ្លូវម្សិលមិញនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា