បរទេស៖ យោងតាមការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យគ្រប់គ្រងឡុងដ៍ និងសាកលវិទ្យាល័យម៉ារីលែន នៅសហរដ្ឋអាមេរិក បានបង្ហាញថា បុរសសង្ហាមានភាពទោរទន់ក្លាយជាការគំរាមកំហែងដល់ចៅហ្វាយនាយ ដូច្នេះហើយបានជាឱកាសដែលពួកគេឡើងតំណែងធ្វើធំក៏មានភាគរយតិចទៅតាមនោះដែរ។

រូបតំណាង

ការសិក្សាស្រាវជ្រាវនេះបានរកឃើញថា នៅពេលដែលបុរសជួលបុរសម្នាក់ទៀតមកធ្វើការ ការសម្រេចចិត្តរបស់ពួកគេ គឺមានផលអវិជ្ជមានខ្លាំង ឬតិចអាស្រ័យលើរូបសម្បត្តិ ភាពទាក់ទាញ និងប្រភេទការងាររបស់បេក្ខជនទាំងអស់នោះ។

ចំពោះនារីវិញ គឺមិនមានបញ្ហាចោទនោះទេ ព្រោះតែភាពស្រស់ស្អាតមិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងសមត្ថភាពក្នុងផ្នត់គំនិតរបស់មនុស្សស្រីនោះទេ។ 

លោកសាស្រ្តាចារ្យ ស៊ុន យូលី គឺជាអ្នកដឹកនាំការស្រាវជ្រាវនៅសាកលវិទ្យាល័យម៉ារីលែនបានបកស្រាយថា៖

រូបតំណាង

«អ្នកគ្រប់គ្រងត្រូវបានទទួលរងផលប៉ះពាល់ ដោយផ្នត់គំនិត (stereotypes) ហើយធ្វើការសម្រេចចិត្តជួលបុគ្គលិក ដោយផ្អែកលើការបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ដូច្នេះអង្គភាពក៏មិនអាចទទួលបានបេក្ខជនដែលមានសមត្ថភាពបំផុតផងដែរ។

ដូច្នេះ ការឈ្វេងយល់ពីផលប៉ះពាល់ដោយទំនាក់ទំនងការងារ និងផ្នត់គំនិតនេះ អាចមានទំនោរជួយឱ្យអង្គភាព ឬក្រុមហ៊ុននានាបង្កើនដំណើរការនៃការជ្រើសរើសបុគ្គលិករបស់ពួកគេឲ្យមានប្រសិទ្ធភាពកាន់តែល្អប្រសើរជាងមុន» ៕ 

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]