យោងតាមប្រភពពត៌មានពីគេហទំព័រ ដឺសាន់ របស់ ប្រទេសអង់គ្លេស បានឲ្យដឹងថា មានភោជនីយដ្ឋាន មួយកន្លែង បានប្រើប្រាស់មនុស្សយន្ត ដើម្បីធ្វើជាអ្នកលើក ម្ហូបអោយភ្ញៀវ ដោយមានភាពគួរអោយទាក់ទាញជាខ្លាំង ជាពិសេស ពីសំណាក់ក្មេងៗ តូចៗតែម្តង។

ភោជនីយដ្ឋានប្រើប្រាស់មនុស្សយន្តមួយនេះ ស្ថិតនៅ ក្នុងទីក្រុង Harbin ប្រទេសចិន បានចំណាយ ប្រាក់អស់ ៤៨.៣៦៦ដុល្លារអាមេរិក លើមនុស្សយន្តចំនួន ២០គ្រឿង ដោយវាអាចរត់បានចំនួន ៥ម៉ោង លើការសាកថ្ម ចំនួន ២ម៉ោង។ មនុស្សយន្តទាំងនេះ វាអាចចំអិនអាហារបាន ដោយខ្លួនឯង និង យកទៅកាន់តុរបស់ភ្ញៀវដែលកុម្ម៉ង់ម្ហូបតែម្តង បន្ទាប់ពី អ្នកបំរើក្នុងហាងជាមនុស្ស កត់មុខម្ហូបពីភ្ញៀវរួចហើយនោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះហាងមួយនេះ?




ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]