ក្រោយពីបានប្រកាសបង្ហាញនូវវត្តមាន ស្មាតហ្វូនត្រកូល Y ជំនាន់ចុងក្រោយរបស់ខ្លួនមក ពេលនេះ vivo ចាប់ដាក់លក់ម៉ូឌែលថ្មី Y95 នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃទី 22 វិច្ឆិកានេះតទៅហើយ។ ជាមួយនឹងកញ្ចប់តម្លៃ $249 អមមកជាមួយនឹង ការធានាត្រឹមត្រូវពីក្រុមហ៊ុន vivo អ្នកក៏នឹងទទួលបាន Bluetooth Speaker មួយដោយឥតគិតថ្លៃផងដែរ រាល់ពេលដែលអ្នកជាវ vivo Y95 នេះ។ ក្រៅពីរូបរាងស្រស់ស្អាតបែបរំលេចពណ៌ ចាំងផ្លាតទាក់ទាញពេលត្រូវនឹងពន្លឺថ្ងៃនោះ ស្មាតហ្វូនជំនាន់ចុងក្រោយ Y95 ក៏មានលក្ខណៈពិសេស មួយចំនួនផងដែរដូចជា៖

Y95

- មានអេក្រង់បែបតំណក់ទឹក Full-View Display ទំហំ 6.22 អ៊ីញ កម្រិត HD+ (1520 x 720) pixels អាចបង្ហាញរូបភាពបានច្បាស់ល្អ
- មានកាមេរ៉ាក្រោយពីរគ្រាប់ (13MP + 2MP) អាចថតរូបបានច្បាស់ និងម៉ដ្ឋល្អ
- មានកាមេរ៉ាមុខទំហំ 20MP (AI Selfie)
- អាចដោះសោរតាមរយៈការស្កេនម្រាមដៃ និងស្កេនមុខ
- មាន CPU Octa-Cores, Chipset Snapdragon 439 ដំណើរការដោយ Android 8.1 និង UI ជាប្រភេទ FunTouch OS 4.5 - មានរ៉េមទំហំ 4GB, ROM 64GB + SD Card រហូតដល់ 256GB
- មានថ្មទំហំ 4030 mAh កាន់បានយូរ

ដូចនេះសម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ ទៅលើស្មាតហ្វូនរបស់ vivo មួយនេះ អ្នកអាចរកជាវបាន នៅតាមបណ្តាហាង ឬស្តង់របស់ vivo ឬហាងលក់ទូរសព្ទ ដែលជិតលោកអ្នកបំផុត សម្រាប់ទទួលបាននូវការធានាត្រឹមត្រូវ និងកាដូបន្ថែមផងដែរ។

Y95

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]