ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា អតីតតារាសម្ដែងស្រី កញ្ញា បេនី យ៉ាំង មានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន នាពេលកន្លងមក។

បើទោះបីជា បច្ចុប្បន្នតារាសម្ដែងស្រីស៊ិចស៊ីរូបនេះ ហាក់ឃ្លាតឆ្ងាយពីសង្គមសិល្បៈក៏ពិតមែន ប៉ុន្តែបើនិយាយពីប្រជាប្រិយភាព ក៏ដូចជាជីវិតឯកជនរបស់នាង ក៏នៅតែមានការចង់ដឹង នឹងតាមដានពីសំណាក់ហ្វេនៗ ដែលជាអ្នកគាំទ្រលើរូបនាងផងដែរ។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមការបង្ហោះរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងសាររៀបរាប់របស់តារាស្រីរូបនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាង បានឲ្យដឹងថា បច្ចុប្បន្ននាងបាននឹងកំពុងតែត្រៀមបន្ថែមមុខជំនួញថ្មីមួយទៀត។

នៅក្នុងនោះ កញ្ញា បេនី យ៉ាំង បានអះអាងថា ខ្លួននឹងចាប់ផ្ដើមរបរមួយទៀតគឺ លក់ឡាន ខណៈដែលធ្វើឲ្យមានបណ្ដាហ្វេនៗជាច្រើន មានការភ្ញាក់ផ្អើល និងរីករាយយ៉ាងខ្លាំង ចំពោះរបរថ្មីរបស់នាង។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០១៨ នេះ កញ្ញា បេនី យ៉ាំង ហាក់ដូចជា ជោគជ័យខ្លាំងមែនទែនលើមុខជំនួញរបស់នាង។ ជាក់ស្ដែង កាលពីប៉ុន្មានខែមុននេះ នាងក៏ទើបតែបើកហាងដែលមានឈ្មោះថា «Lorem» ខណៈមិនទាន់ទាំងបានប៉ុន្មានផង ស្រាប់តែពេលនេះប្រកាសនូវមុខជំនួញថ្មី ដែលនឹងត្រូវចំណាយទុនមិនតិចនោះទេ ៕

ទស្សនារូបភាពខាងក្រោម៖ 

កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង