(ភ្នំពេញ)៖ តារាចម្រៀងប្រុស ប្រចាំផលិតកម្មថោន លោក ពេជ្រ ថាណា ត្រូវបានគេសង្កតឃើញថា លោកមានឈ្មោះបោះសំឡេង និងកំពុងទទួលបានការគាំទ្រខ្លាំង គួរឲ្យកត់សម្គាល់។ យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ លោក ពេជ្រ ថាណា បានជួបបញ្ហាធំមួយ ខណៈគណនីហ្វេសប៊ុកថ្មីមួយ របស់លោកត្រូវបានជនអនាមិក បន្លំប្រើឈ្មោះរបស់លោក យកទៅប្រើប្រាស់។

ជាមួយគ្នានេះ ដោយខ្លាចជនអនាមិក ដែលបានបន្លំឈ្មោះហ្វេសប៊ុករបស់លោក យកទៅប្រើប្រាស់ក្នុងចេតនាអាក្រក់ ឬមួយក៏ចង់បំផ្លាញលោក ធ្វើឲ្យមានរឿង មិនល្អកើតឡើង លោក ពេជ្រ ថាណា ក៏បានចេញមុខប្រកាសក៏ដូចជាច្រានចោល នូវឈ្មោះហ្វេសប៊ុក ដែលជនអនាមិកនោះបានបន្លំ យកឈ្មោះរបស់លោកទៅប្រើប្រាស់នោះ ឲ្យមហាជនបានដឹងផងដែរ ជៀសវាងមានរឿងមិនល្អ ដែលអាចកើតមានឡើង នៅថ្ងៃក្រោយ។

ជាក់ស្ដែង តារាចម្រងៀប្រុសរូបរាងសង្ហា លោក ពេជ្រ ថាណា បានបង្ហោះរូបភាព ដែលបង្ហាញពីឈ្មោះហ្វេសប៊ុក ក្លែងក្លាយ រួមជាមួយនឹងសារ ដែលមានអត្ថន័យយ៉ាងដូច្នេះថា «កូខ្ញុំពេកហើយ ម្ចាស់អាខោននេះ ចូរអ្នកប្រយ័ត្នណា ព្រោះមានជនខិលខូចមួយចំនួន បង្កើតអាខោន (Account)នេះ ធ្វើអ្វីៗដែលមិនល្អ អ៊ីចឹងចូលអ្នកប្រយ័ត្នផងរបស់ខ្ញុំ គឺមានតែ១នេះគត់»។

គួរឲ្យដឹងថា គណនីហ្វេសប៊ុក ដែលលោក ពេជ្រ ថាណា ច្រានចោលថា មិនមែនជាគណនីរបស់លោក ខណៈដែលត្រូវជនអនាមិកបន្លំនោះ មានឈ្មោះថា «Pich Thana Singer» ខណៈដែលគណនីហ្វេសប៊ុក ពិតប្រាកដ ដែលលោក ពេជ្រ ថាណា កំពុងនឹងប្រើប្រាស់ជាផ្លូវការសព្វថ្ងៃ មានឈ្មោះជាអក្សរខ្មែរថា «ពេជ្រថាណា ថោន» ដែលលោកបានអះអាងថា គណនីហ្វេសប៊ុកលោក គឺមានតែគត់៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថាណា