ស្រ្ដីម្នាក់ឈ្មោះថា សារ៉ា អាយុ២៦ឆ្នាំមាន ជំងឺមហារីកដោះ ប៉ុន្ដែគាត់មិនបានធ្វើការវះកាត់នោះទេ ដោយគាត់គិតថា គ្មានអ្វីខុសប្លែកនៅលើដោះរបស់គាត់។

យ៉ាងណាមិញ ឆាកជិវិតរបស់គាត់ គឺត្រូវតែធ្វើការវះកាត់ ដោយសារតែមានសត្វមូស បានខាំចំដោះរបស់គាត់ ហើយតម្រូវឲ្យគាត់ធ្វើការវះកាត់។ អ្្នកស្រី សារ៉ា មានប្រសាសន៍ថា សត្វមូសបានខាំចំសុដន់របស់គាត់ ប៉ុន្ដែគាត់ស្ទើរតែមិនបានទទួលអារម្មណ៍អ្វីសោះ ប៉ុន្ដែស្នាមកណ្តួលបានរីកធំ។ ប្រហែលជាមួយសប្ដាហ៍ក្រោយ វាបានរីកធំគុណនឹងបួន វាហាក់ដូចជា ត្រូវរបួសដោយសារគ្រាប់កាំភ្លើងអញ្ចឹង។ ក្រោយពេលដែលគាត់ងើបពីដំណេក គាត់ក៏មានការឈឺចាប់ ទើបសំរេចចិត្តទៅមន្ទីរពេទ្យ។

វេជ្ជបណ្ឌិតធ្វើការពិនិត្យ បានប្រទះឃើញស្នាមខាំមួយចំនុច ថែមទាំងមានខ្ទុះហារចេញមក ជាប់ប្រឡាក់នៅនឹងអាវរបស់អ្នកស្រី សារ៉ាថែមទៀតផង។ លោកវេជ្ជបណ្ឌិមមានប្រសាសន៍ថា និងបង្ហូរទឹកខ្ទុះនោះចេញនៅថ្ងៃបន្ទាប់។ លោកវេជ្ជបណ្ឌិតក៏បានគុសនូវ កន្លែងដែរត្រូវវះកាត់នៅលើសុដន់របស់ ស្រ្ដីរងគ្រោះផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?







កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]