(ភ្នំពេញ)៖ តារាចម្រៀងស្រី ប្រចាំផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា ថ្មីៗនេះ បានបញ្ចេញប្រតិកម្មខ្លាំងៗ លើបុគ្គលដែលស្ថិតក្នុងរង្វង់សិល្បៈដូចគ្នា មានចេតនាតាមបំផ្លាញ និងឈ្នានីសលើរូបខ្លួន។ ប៉ុន្តែយ៉ាងណាមិញ តារាស្រីរូបនេះ ពុំបានបញ្ចេញឈ្មោះ ឬបញ្ជាក់ពីអត្តសញ្ញាណនោះឡើយ ខណៈមានអ្នកគាំទ្រមួយចំនួន បានព្យាយាម ផ្ញើសារសួរនាំពីរឿងនេះ។

បើតាមខ្លឹមសារដែលកញ្ញា ស៊ូ ស៊ីរីកា បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បានរៀបរាប់ថា «មួយរយៈនេះបរាជ័យច្រើនរឿង តែដោយសារមនុស្សមួយចំនួន មិនមែនខ្លាច ក្នុងការនិយាយចំឈ្មោះ តែប្រមូលភស្តុតាងឲ្យគ្រប់សិន។ បរាជ័យរឿងស្នេហាមិនមែនមកពីខ្ញុំខុសទេ តែមកពីមនុស្សប្រុសម្នាក់នោះមិនថ្លៃថ្នូរ អ៊ីចឹងបើមិនដឹងរឿងកុំចេះតាព្រុស ហើយជូនពរឲ្យនាងឆ្អឹងឯង ជោគជ័យរហូតទៅណា»។

តារាចម្រៀងស្រីចង្កាស្រួចកញ្ញា ស៊ូ ស៊ីរីកា បាននិយាយទៀតថា «ខ្ញុំចាំមើលមនុស្សយើងវាមានពេលធ្លាក់ពេលឡើង កុំបានបន្តិចបន្តូចឫកពេក ហើយត្រូវបែងចែកឲ្យដាច់រវាងចូលចិត្តបទនឹង ចូលចិត្តម្ចាស់បទមនុស្សខ្ញុំអត់ខ្លាចទេ ក្នុងការនិយាយឲ្យចំកណ្តាលក្បាល សូមជ្រាបហើយមកហៅខ្ញុំស្រីសាច់ដុំហ្នឹង នាងធ្វើបានដូចទេ អត់ទេចង់ហក់មកប៉ុន្មានភ្នេនហក់មក…»។

បន្ថែមពីលើនេះកញ្ញា ស៊ូ ស៊ីរីកា លើកឡើងថា «ទេពអប្សរនរក បើនាងត្រឹមត្រូវមិនមែនមកហៅ Dancer (អ្នករាំ)ខ្ញុំ ដោយមិនប្រាប់ខ្ញុំមួយម៉ាត់អ៊ីចឹងទេ ចង់ទាត់ក្បាលអ្នករាំខ្លួនឯងចោល ដែលខំរាំឲ្យល្បីផង ហើយអាណិតអ្នកដែលមិនដឹងរឿងណាស់ ដែលតែស្ករដោយមិនដឹងច្បាស់។ ហ៊ឹម.. អនិច្ចារ ខ្ញុំមិនដែលតាំងខ្លួន ជាអ្នកល្បីអ្វីទេ ខ្ញុំទំនេរដេកផ្ទះ ក៏អត់ទើសក្បាលនាងដែរ»។

សូមបញ្ជាក់ថា តារាចម្រៀងស្រីកញ្ញា ស៊ូ ស៊ីរីកា ស្របពេលដែលអាជីពសិល្បៈ កំពុងមានភាពរីកចម្រើន កន្លងមកនាងតែងតែ ទទួលបានការលើកសរសើរ ពីអត្តចរិត និងទទួលបានការគាំទ្រច្រើន ពីសំណាក់មហាជនស្ទើរគ្រប់ស្រទាប់វ័យ ខណៈបច្ចុប្បន្នតារាស្រីរូបនេះ ក៏កំពុងទទួលបានចាប់អារម្មណ៍ច្រើន ពីបណ្តាម្ចាស់កម្មវិធីប្រគំតន្រ្តីមួយចំនួន៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ូ ស៊ីរីកា