ថៃ៖ កាលពីយប់មិញនេះ តារាសម្តែងប្រុសស្រីលំដាប់ជួរមុខ២ដួង គឺតារាសម្តែងប្រុស​រូបសង្ហា Mario Maurer និងតារាសម្តែងស្រីស្រស់ស្អាត Mai Davika Hoorne បានដឹកដៃគ្នាឡើងយន្តហោះ ធ្វើដំណើរទៅកាន់ទីក្រុង សៀងហៃ ដើម្បីចូលរួមកម្មវិធី បង្ហាញម៉ូតដ៏ធំ «Dolce & Gabbana» fashion show។

មិនយ៉ាងណាមិញ កាលពីយប់មិញនេះ គេចាប់អារម្មណ៍ឃើញថា តារាប្រុសស្រីមួយគូនេះ បណ្តើរគ្នាឡើងយន្ត ជាមួយនឹងទឹកមុខពោរពេញទៅដោយស្នាមញញឹម ព្រមនឹងឈុតសម្លៀកបំពាក់ បែបផ្កាចម្រុះស្រស់ស្រាយរបស់ Mai Davika និងឈុតពណ៌ខ្មៅយ៉ាងស្រស់សង្ហារបស់ Mario ផងដែរ។

គួរបញ្ជាក់ផងដែរថា Mario ធ្លាប់ត្រូវបានចូលរួមកម្មវិធី របស់ប៊្រេនលំដាប់អន្តរជាតិនេះ ចំនួន២លើកមកហើយ នៅឯប្រទេស អ៊ីតាលី ហើយនេះគឺជាលើកទី៣ហើយសម្រាប់លោក ដែលបានចូលរួមនៅព្រឹត្តិការណ៍ដ៏ធំមួយនេះ។

ដោយឡែក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ តារាស្រី Mai Davika ក៏ធ្លាប់ត្រូវបានចូលរួមកម្មវិធីនេះដែរ គឺកម្មវិធីSpring / Summer 2019 នៅឯប្រទេស​អ៊ីតាលី ហើយនេះក៏ជាលើកទី២សម្រាប់នាងផងដែរ ដែលបានរួមការងារជាមួយនឹងប្រ៊េនមួយនេះ៕    

Mario និង Mai Davika ដឹកដៃគ្នាទៅសៀងហៃ
Mario និង Mai Davika ដឹកដៃគ្នាទៅសៀងហៃ
Mario និង Mai Davika ដឹកដៃគ្នាទៅសៀងហៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]