តាមការអោយដឹង ពីសេចក្តីរាយការណ៍ របស់សារព័ត៌មាន Wall Street បានឲ្យដឹងថា ក្រុមហ៊ុន អេបផល (Apple) កំពុងធ្វើប្រតិបត្តិការ លើការផលិតទួរស័ព្ទ អាយហ្វូន ដែលមានតម្លៃថោកជាងមុន ដើម្បីទាញប្រជាប្រិយភាព លើផលិតផលទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន បើយោងទៅតាម ប្រភពពត៌មានរបស់ប្រទេស សឹង្ហបុរី។

គ្រឿងឧបករណ៍តំឡើងរបស់អាយហ្វូន គឺនៅដដែលទាំងអស់ គ្រាន់តែប្រើប្រាស់វត្ថុធាតុ មានតម្លៃថោកជាងមុនតែប៉ុណ្ណោះ ដូចជាសំបក នឹងត្រូវធ្វើពី ផ្លាស្ទីក Polycarbonate វិញម្តង ហើយសំរាប់តម្លៃវិញ អាចចាប់ពី ៩៩ដុល្លារអាមេរិក ដល់ ១៤៩ដុល្លារអាមេរិក ដែលនេះអាច បំពេញតំរូវការសំរាប់អតិថិជន ដែលថវិកានៅមានកំរិត ហើយដែលអាចនឹងត្រូវចេញលក់ ក្នុងឆ្នាំនេះផងដែរ។

ផលិតផលថ្មីនេះ អាចនឹងតំណាងអោយ ការផ្លាស់ប្តូរលើកដំបូង ចំពោះទូរស័ព្ទ ស្មាតហ្វូន របស់ Apple ជាមួយនឹងម៉ូដែលថ្មី ខុសពីអាយហ្វូនដែលមានដំបូងតាំងពីឆ្នាំ ២០០៧ មកនោះ។ យ៉ាងណាមិញ ក្រុមហ៊ុន អេបផល កំពុងទទួលរងសម្ពាធ ពីដៃគូប្រកួតប្រជែងរបស់ខ្លួន ដូចជា Samsung Electronics Co LTD ជាដើម ដែលឈានមុខគេ ក្នុងការផលិត ទូរស័ព្ទ បំពាក់ប្រព័ន្ធប្រតិបត្តិការ Android របស់ ក្រុមហ៊ុន Google។ ទោះជាយ៉ាងណា ក្រុមហ៊ុន អេបផល បានបដិសេធ មិនព្រមបញ្ចេញមតិណាមួយ លើសេចក្តីរាយការណ៍នេះ នៅឡើយទេ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]