អុីតាលី៖ ក្រុមសេះបង្កង់ Juventus បានចាត់ឲ្យភ្នាក់ងារសំខាន់ៗមួយចំនួនរបស់ក្លិប ដើម្បីទៅតាមដានមើលការប្រកួតដោយផ្ទាល់របស់ខ្សែប្រយុទ្ធ Kylian Mbappe និងខ្សែបម្រើប្រយុទ្ធ Marco Asensio ក្រោយពីមានការប៉ះទង្គិចពាក្យសម្ដីគ្នារវាងខ្សែប្រយុទ្ធឆ្នើមពីរនាក់របស់ក្លិបគឺខ្សែប្រយុទ្ធ Paulo Dybala និងខ្សែប្រយុទ្ធ Cristiano Ronaldo។

Kylian Mbappe
Marco Asensio

ក្លិបម្ចាស់ជើងឯកក្របខណ្ឌ Serie A មួយនេះបានប្រាប់ឲ្យដឹងថា ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានបង្ហាញពីចំណាប់អារម្មណ៏ មិនសូវសប្បាយចិត្តទៅកាន់អ្នកគាំទ្រនៅក្នុងទីក្រុង Turin ក្រោយពីបញ្ចប់ការប្រកួតជាមួយក្លិបបិសាចក្រហម Manchester United ហើយមិនតែប៉ុណ្ណោះរូបគេថែមទាំងបង្ហើបប្រាប់អ្នកសារព័ត៌មានថា គេចង់ចាកចេញពី Allianz Stadium ទៅលេងនៅក្លិបអឺរ៉ុបវិញនារដូវកាលក្រោយបើសិនជាក្លិបអនុញ្ញាត។

យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បីឈ្មោះមួយនៅក្នុងប្រទេសអុីតាលី Tuttosport ពួកគេបានបញ្ជាក់ថា ក្លិបសេះបង្កង់ Juventus បានចាត់ឲ្យភ្នែកងារដោះដូរកីឡាករ តាមមើលគ្រប់ការប្រកួតដែលខ្សែប្រយុទ្ធ Kylian Mbappe និង Marco Asensio បានចូលលេង ហើយក៏អាចនឹងមានការផ្លាស់ប្ដូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយផងដែរ  បើពួកគេមើលឃើញថាកីឡាករទាំងពីររូបនេះអាចមានសមត្ថភាពមកជំនួសកន្លែងលេងរបស់ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំរូបនេះបាន។

Cristiano Ronaldo និង Paulo Dybala
សារព័ត៌មាន Tuttosport

គួរបញ្ជាក់ថា ក្លិប Juventus ក៏បានបង្ហើបអំពីតម្លៃពលកម្មរបស់ខ្សែប្រយុទ្ធ Paulo Dybala ផងដែរ ហើយពួកគេបានដាក់ឲ្យក្លិបផ្សេងៗជាច្រើនទៀតដែលហ៊ានចំណាយលុយទិញយកខ្សែប្រយុទ្ធរូបនេះ គឺត្រឹមតែជាង ១២០លានផោនប៉ុណ្ណោះ ដើម្បីជាថ្នូរនៅក្នុងការដោះដូរមួយសម្រាប់រដូវកាលក្រោយ៕

Paulo Dybala
Paulo Dybala និង Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]