កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣កន្លងទៅនេះ បេក្ខនារីដែលមានឈ្មោះថា Mallory Hagan អាយុ២៣ឆ្នាំ បានជាប់ជាបវរកញ្ញាឯកឆ្នាំ២០១៣ របស់សហរដ្ឋអាមេរិក ដែលក្នុងនោះមានការចូលរួម ពីបេក្ខនារីចំនួន ៥៣នាក់ នៅក្នុងរដ្ឋ Las Vegas ប្រទេសអាមេរិក។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កញ្ញា Mallory Hagan បានជាប់ឈ្មោះជា បវរកញ្ញាឯកឆ្នាំ២០១៣ របស់សហរដ្ឋអាមេរិក ដោយសារតែសម្រស់ និងការបញ្ចេញសម្ថតភាពរាំ ដែលនាងបានរាំបទ “Get Up Off of That Thing” របស់តារាចម្រៀងប្រុស James Brown ថែមទាំងបានឆ្លើយនូវសំនួរ របស់គណៈកម្មាធិការ ដោយនាងបានឆ្លើយថា “យើងមិនគួរប្រើហឹង្សាជាមួយនឹងហឹង្សានោះទេ”។

ដូចគ្នានេះដែរ កញ្ញា Hagan បានបំបាក់បេក្ខនារី ដែលមកពី South Carolina មានឈ្មោះថា Ali Rogers ដែលនាងបានជាប់ចំនាត់ថ្នាក់លេខ២ និងកញ្ញា Oklahoma Alicia Clifton ដែលនាងបានជាប់ចំនាត់ថ្នាក់លេខ៣ ផងដែរ។

សូមបញ្ជាក់ផងដែរថា កញ្ញា Hagan ជាប់ឈ្មោះជាបវរកញ្ញាឯក គឺទទួលបានទឹកប្រាក់ចំនួន ៥០០០០ដុល្លារ និងគ្រងមកុតពេជ្យមួយឆ្នាំ។ ចំនែកឯលុយដែលនាងបានឈ្នះ គឺនាងសំរេចចិត្តបរិចាក ទៅឲ្យមន្ទីរពេទ្យមួយ ដែលមានឈ្មោះថា Children's Miracle Network ស្ថិតក្នុងប្រទេសអាមេរិក ព្រោះមន្ទីរពេទ្យនោះ គឺជាមន្ទីរពេទ្យដែលជួយសង្គ្រោះកុមារ។











ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]