ភ្នំពេញ៖ បើយើងងាក ទៅមើលតារាសម្ដែងស្រីវ័យក្មេង និង ស្រស់ស្អាត កញ្ញា ស៊ីន យូប៊ីន វិញឃើញថា ទទួលបានការគាំទ្រពីទស្សនិកជន ខ្លាំងមែនទែន នាពេលបច្ចុប្បន្ននេះ ជាមួយនឹង ទេពកោសល្យ និង សមត្ថភាព សម្ដែង របស់នាង តាមរយៈខ្សែភាពយន្ត ជាច្រើននាពេលកន្លងមក ។

យ៉ាងណាមិញ គេសង្កេតឃើញ តួឯកស្រី ក្នុងរឿង « ខ្នោះបេះដូង » រូបនេះ តែងលេចមុខ ក្នុងការជួយសង្គម ជាច្រើននាពេលកន្លងមក តាមរយៈ មូលនិធិ ផ្សេងផងដែរ ។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមការបង្ហោះរបស់ គណនីហ្វេសប៊ុក មួយបានឲ្យដឹងថា កញ្ញា ស៊ីន យូប៊ីន បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើល មួយទៀត ក្នុងការជួយ ក៏ដូចជាការផ្ដល់ថវិកា ផ្ទាល់ខ្លួនចំនួន ៣០០ ដុល្លារអាមេរិក ដើម្បីទិញនូវ សម្ភារៈសិក្សា មានដូចជា សៀវភៅ កាតាប និង របស់របរជាច្រើនទៀត ដល់សិស្សានុសិស្ស ចំនួន ១៣០ នាក់ ។ 

ដោយការឧបត្ថម្ភលើកនេះ គឺនៅស្ថិតក្នុងសាលារៀន បឋមសិក្សា ២៧ សែនជ័យ ស្រុក ឆ្លូង ខេត្ត ក្រចេះ ដែលកំពុងតែជួបការលំបាក ខ្លាំង ។

គួររម្លឹកផងដែរ នេះមិនមែនជាលើកទីមួយ នោះទេ ដែលកញ្ញា ស៊ីន យូប៊ីន បានជួយបែបនេះ ព្រោះនាពេលកន្លងមក ខ្លួនក៏ធ្លាប់ ជួយទៅដល់កន្លែងផ្សេងៗដែរ ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាទាំងគ្នាណា៖  

កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន
ក្មេងៗដែល កញ្ញា ស៊ីន យូប៊ីន ជួយ
ជំនួយរបស់ កញ្ញា ស៊ីន យូប៊ីន
កញ្ញា ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន