ភ្នំពេញ៖ ថ្ងៃទី ១៩ វិច្ឆិកា ២០១៨ Grab ដែលជាក្រុមហ៊ុនផ្ដល់សេវាកក់ការធ្វើដំណើរឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃនេះបានដាក់ចេញនូវកម្មវិធី GrabRewards នៅក្នុងប្រទេសកម្ពុជា ដែលផ្ដល់ពិន្ទុសន្សំដល់អតិថិជនសម្រាប់ការប្រើប្រាស់កម្មវិធី Grab ដែលពិន្ទុនោះអាចយកទៅប្រើដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស។ កម្មវិធីនេះផ្ដល់ជាមធ្យោបាយថ្មីៗសម្រាប់ឲ្យ ប្រជាជនកម្ពុជាក្នុងការសន្សំ និងចាយវាយ ស្របពេលដែល Grab មានគោលដៅផ្ដល់នូវភាពងាយស្រួលក្នុងការរស់នៅសម្រាប់ប្រជាជនកម្ពុជាតាមរយៈ “កំពូលកម្មវិធី” ដែលមានបំពាក់គ្រប់មុខងារ ក្នុងកម្មវិធីតែមួយ។

GrabRewards

គ្រប់ពេលដែលមានការធ្វើដំណើរតាមកម្មវិធី  Grab មិនថាតាមមធ្យោបាយ JustGrab, GrabSUV, GrabTukTuk, GrabRemorque, GrabBike ទាំងនៅភ្នំពេញ និងខេត្តសៀមរាប នោះអ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានពិន្ទុសន្សំ ។

ពិន្ទុសន្សំពីកម្មវិធី GrabRewards អាចយកទៅដូរជាការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរតាម Grab ហើយបន្ថែមលើពីនេះ ក៏មានការផ្ដល់ជូននូវជម្រើសថ្មីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់ដូចជាយកពិន្ទុសន្សំពី GrabRewards ដើម្បីទទួលបានការបញ្ចុះតម្លៃនៅរោងកុន Legend, Smart, Cellcard, My Burger Lab, Yinyok (ហាង Tous Les Jours, Domino Pizza, Lotteria, Asia Kitchen) BookMeBus, Tube Café, D2 Smokehouse និងឱសថស្ថាន Help Plus។ ពិន្ទុសន្សំ អាចទទួលបាន និងដូរយករង្វាន់ នៅពេលដែលប្រើប្រាស់កម្មវិធី Grab ដែលកម្មវិធីនេះមិនត្រឹមតែមាននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ អាចដូរយករង្វាន់នៅតាមទីក្រុងចំនួន ២៣៥ ក្នុងបណ្ដាប្រទេសចំនួន ៨ ទូទាំងតំបន់អាស៊ីអាគ្នេយ៍។

អ្នកស្រី ហេង សុទ្ធាវី មកពីក្រុមហ៊ុន Grab កម្ពុជា មានពន្យល់ថា៖

«នេះជាថ្ងៃប្រកបដោយក្ដីរំភើបរីករាយសម្រាប់អ្នកប្រើប្រាស់កម្មវិធី Grab នៅកម្ពុជា។ នៅពេលនេះអតិថិជនទាំងអស់អាចប្រើប្រាស់ពិន្ទុសន្សំពីកម្មវិធី GrabRewards នៅតាមភោជនីយដ្ឋាន ហាងកាហ្វេ ហាងលក់ ទំនិញពេញនិយម និងជាមួយពាណិជ្ជករដទៃទៀតទូទាំងប្រទេស។ សូមចូលមើលកម្មវិធី Grab ដើម្បីស្វែងយល់បន្ថែមអំពីការផ្ដល់ជូននេះ ហើយសូមចូលមើលឲ្យបានទៀងទាត់ ដើម្បីទទួលបានព័ត៌មានអំពីដៃគូថ្មីៗសម្រាប់កម្មវិធី GrabRewards ដែលលោកអ្នកអាចប្រើប្រាស់ពិន្ទុដើម្បីទទួលបានការ បញ្ចុះតម្លៃពិសេសនៅទីនោះជារៀងរាល់ថ្ងៃ»។

កម្មវិធីសន្សំពិន្ទុ GrabRewards មានបួនលំដាប់ គឺ Platinum, Gold, និង Silver សម្រាប់អ្នកធ្វើដំណើរញឹកញាប់ Grab ខណៈដែលអ្នកធ្វើដំណើរផ្សេងទៀតត្រូវបានបញ្ចូលទៅក្នុងលំដាប់ជាសមាជិកធម្មតា។ អ្នកប្រើប្រាស់ដែលស្ថិតក្នុងលំដាប់ខ្ពស់បំផុតគឺ Platinum នឹងទទួលបានអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃច្រើនជាងគេបំផុតពីកម្មវិធី GrabRewards។ ពិន្ទុ ៣០០ ធ្វើឲ្យអ្នកប្រើប្រាស់ក្លាយជាសមាជិកលំដាប់ Silver ពិន្ទុ ១.២០០ ក្លាយជាសមាជិកប្រភេទ Gold ហើយពិន្ទុ ៤.៥០០ ក្លាយជាសមាជិកលំដាប់ Platinum។ ពិន្ទុត្រូវបានគណនាផ្អែកតាមប្រភេទយានជំនិះ និងសេវាធ្វើដំណើរ រយៈចម្ងាយនៃការធ្វើដំណើរ និងថ្លៃជិះសរុបដែលបានទូទាត់។ ការភ្ជាប់ គណនី Grab របស់អ្នកជាមួយនឹង GrabPay ដែលជាកម្មវិធីទូទាត់ងាយស្រួលដោយមិនប្រើក្រដាសប្រាក់ និងពន្លឿនការទូទាត់ និងលែងត្រូវការកាន់ក្រដាសប្រាក់នោះ ក៏ជួយបង្កើនចំនួនពិន្ទុ សម្រាប់ការជិះមួយលើកៗផងដែរ។

ហេង សុទ្ធាវី បានបន្ថែមថា៖

«GrabRewards គឺជាមធ្យោបាយមួយទៀត ដែល Grab ដាក់ចេញ ដើម្បីលើកកម្ពស់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ក្រោយពេលធ្វើប្រតិបត្តិការរយៈពេលជិតមួយឆ្នាំនៅកម្ពុជារួចមកយើងមានក្ដីរីករាយ ដែលសេវាកម្មរបស់យើងកាន់តែមានភាពពេញនិយមដោយមានការកើនឡើងនូវចំនួនអ្នកប្រើប្រាស់កម្មវិធី Grab សម្រាប់ការធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា»។

សម្រាប់ការចំណាយមួយដុល្លារ អ្នកប្រើប្រាស់លំដាប់ Platinum នឹងទទួលបានពិន្ទុគុណនឹង ២ ខណៈដែលអ្នកប្រើប្រាស់លំដាប់ Gold នឹងទទួលបានពិន្ទុគុណនឹង ១.៥ ដងលើសពីអ្នកប្រើប្រាស់ទូទៅ ហើយអ្នកប្រើប្រាស់លំដាប់ Platinum អាចរំពឹងទទួលបានសក្ខីប័ត្រ និងការបញ្ចុះតម្លៃពិសេស ក៏ដូចជាបានចូលរួមក្នុងព្រឹត្តិការណ៍ ឬសកម្មភាពពិសេសៗដែលរៀបចំសម្រាប់តែសមាជិកប៉ុណ្ណោះ។

តាមរយៈការចុះកិច្ចព្រមព្រៀងភាពជាដៃគូកាលពីពេលថ្មីៗរវាង Grab និងគេហទំព័រកក់កន្លែង ស្នាក់នៅ Booking.com នោះអ្នកប្រើប្រាស់ដែលជាសមាជិកលំដាប់ Platinum និង Gold របស់ GrabRewards នឹងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពិសេស រួមមានការបញ្ចុះតម្លៃបន្ថែមនៅលើ booking.com ដែលអាចទទួលបានតាមរយៈកម្មវិធី Grab៕

GrabRewards
GrabRewards

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]