ភ្នំពេញ៖ បន្ទាប់ពីលេចមុខសម្តែង នៅក្នុងរឿងភាគខ្មែរប្រចាំទូរទស្សន៍ហង្សមាស«ផ្កាថ្ម» កេរ្តិ៍ឈ្មោះ របស់តារាសម្តែងវ័យក្មេងម៉ក ឈុនលី កាន់តែមានភាពល្បីល្បាញគួរឲ្យកត់សម្គាល់ ចំណែកឯសមត្ថភាពដ៏ល្អរបស់ប្អូនប្រុស ត្រូវបានផលិតករជាច្រើនបានហៅថតរឿងភាគថ្មីៗជាបន្តបន្ទាប់។

ទន្ទឹមនឹងភាពជោគជ័យ នៅលើវិស័យសិល្បៈទាំងវ័យក្មេង តារារូបនេះ ក៏កាន់តែមានសម្រស់ស្រស់សង្ហា និងលេចធ្លោខ្លាំងឡើង រីឯស្ទាយ៍តែងខ្លួនវិញ ក៏កាន់តែធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍ទៅលើប្អូនគ្រប់គ្នា។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាសម្តែងនិយមលេងតួស្លូតរូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ក៏ដូចជាអ្នកគាំទ្រជាច្រើននាំគ្នា សរសើរពីរូបសម្រស់របស់ប្អូន នៅពេលដែលតែងខ្លួនសង្ហា ជាមួយនឹងឈុតអាវធំពណ៌ផ្កាឈូក សង្ហាមិនចាញ់តួកូរ៉េ។

ដោយនៅក្នុងនោះមុខមាត់ ក៏ដូចជារូបរាងមើលទៅពិតជាស្រស់សង្ហា និងសាកសមជាមួយនឹងការលេងខ្លួនបែបនេះ ពិតជាសមនឹង ឈ្មោះតារាល្បីវ័យក្មេងតែម្តង ទាំងនេះក៏ព្រោះតែការតែងខ្លួន ក៏ដូចជាមុខមាត់អំណោយផលពីធម្មជាតិផងនោះ៕

រូបភាព៖ហ្វេសប៊ុក ឈុនលី

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ម៉ក ឈុនលី
ម៉ក ឈុនលី
ម៉ក ឈុនលី
ម៉ក ឈុនលី លេងខ្លួនសង្ហា
ម៉ក ឈុនលី លេងខ្លួនសង្ហា
ម៉ក ឈុនលី លេងខ្លួនសង្ហា
ម៉ក ឈុនលី លេងខ្លួនសង្ហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]